ចាប់​ពី​ថ្ងៃ​នេះ​ទៅ ឆ្លូវ ម្សាញ់ ច នឹង​អាច​មាន​ឱកាស​ចាប់​យក​ទ្រព្យ ៨ ទិស

ឆ្នាំ​ទាំង ៣ ខាង​លើ​នេះ នឹង​មាន​ឱកាស​ពិសេស​មួយ ដែល​ពួក​គេ​អាច​នឹង​ទទួល​បាន​លាភ​ទាំង ៨ ទិស។ តើ​ពួក​គេ​អាច​នឹង​ទទួល​បាន​អ្វី​ខ្លះ?

សម្រាប់​ឆ្នាំ​ឆ្លូវ៖ មនុស្ស​ដែល​កើត​ឆ្នាំ​នេះ មាន​សេចក្ដីព្យា​យាម និង​ការ​ខិត​ខំ​ប្រឹងប្រែង​ខ្លាំង មិន​ខ្លាច​ក្ដៅ​រងារ​ឡើយ។ ទាំង​នេះ​ហើយ ជា​ហេតុ​ផល​ដែល​គេ​អាច​នឹង​ទទួល​បាន​ទ្រព្យ ៨ ថ្ងៃ​ជាប់​គ្នា។

សម្រាប់​ឆ្នាំ​ម្សាញ់៖ នៅ​ថ្ងៃ​នេះ រហូត​ដល់​៨ថ្ងៃ​ក្រោយ អ្នក​នឹង​អាច​រក​ចំណូល​ចូល​បាន​ខ្ពស់​ជាងសព្វ​មួយ​ដង។ វា​អាច​ជា​ហេតុ​ផល​មួយ​ដែល​បញ្ជាក់​កាន់​តែ​ច្បាស់​ថា ការ​លំបាក​ទាំង​ឡាយ នឹង​លែង​កើត​មាន​ចំពោះ​អ្នក​ទៀត​ហើយ។

សម្រាប់​ឆ្នាំច៖ ទំនាក់​ទំនង​ល្អ​របស់​អ្នក​ជា​មួយ​នឹង​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន ឬ​ជា​មួយ​មិត្តភក្ដិ​ទាំង​ឡាយ បាន​ធ្វើ​ឲ្យ​គេ​ស្រឡាញ់​ចូលចិត្ត។ អ្នក និង​គ្រួសារ អាច​ទទួល​បាន​លាភ​ធំ​បំផុត​មួយ​ពីទេវតា នៅ​រយៈពេល​ដើម​ឆ្នាំ​នេះ។

ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial