iPhone 9, XI, S, Plus តើ​ឈ្មោះ​មួយ​ណា​ដែល​ក្រុម​ហ៊ុន​ Apple យក​មក​ប្រើ​សម្រាប់​ស្មាត​ហ្វូន​ជំនាន់​ក្រោយ​??

ឈ្មោះ​​ទូ​រស័ព្ទ iPhone ថ្មី​នេះជាក់​ស្តែង​នឹងក្លាយជា​ផ្នែកមួយ​ដ៏សំខាន់​នៃស្មាតហ្វូន​ពិសេសនៅ​ក្នុង​ឆ្នាំ 2018 ។ ជាមួយនឹង​ការបញ្ចេញ iPhone X ដោយ​សារ​តែ​ក្រុមហ៊ុន Apple បាន​ដំណើរ​ការ​បាន​រយៈពេលមួយទសវត្សរ៍មក​ហើយ​។ ខណៈពេល​ដែលទូរស័ព្ទ iPhone ជំនាន់​ក្រោយ​មិន​ទាន់​មាន​ឈ្មោះ​ជាក់​លាក់​នៅ​ឡើយ​ទេ​។

រូបគំរូ

ប្រសិន​បើទូរស័ព្ទ iPhone ស៊េរីថ្មី​នេះដើរ​តាមលំដាប់​លំដោយ​ពី iPhone X នោះវា​អាច​ត្រូវបានគេ​ហៅថា iPhone XI ដែល​នឹងក្លាយ​​ជាលេខរ៉ូម៉ាំងបន្ទាប់ក្រោយពី X ។  វាត្រូវ​បានគេកត់សម្គាល់ជា​មុនថាទូរស័ព្ទ iPhone ជំនាន់​ក្រោយទំនង​ជានឹងមាន​ការរីកចម្រើន​ជាលំដាប់​ចំពោះទូរស័ព្ទ iPhone X បើ​ទោះបីជា​ក្រុមហ៊ុន​អេបផល​អាចរង្គោះរង្គើបន្តិច​បន្តួចក៏ដោយ។

រូបគំរូ

ម្យ៉ាង​វិញ​ទៀត​មានការលើកឡើងថា​ក្រុមហ៊ុន Apple នឹង​បញ្ចេញនូវម៉ូឌែល​ខុសៗគ្នា​ក្នុងអំឡុង​ឆ្នាំ 2018 ព្រោះ​ថា ក្រុម​ហ៊ុន​នឹងពង្រីកផលិត​ផលរបស់​ខ្លួនឱ្យ​កាន់តែទូលំ​ទូ​លាយបន្ថែម​ទៀត។ ដោយ​ពិចារណាលើ​ទីផ្សារទូរស័ព្ទ​ទំនើប​ដែលមាន​ការប្រកួតប្រជែង​កាន់​តែខ្លាំង​ឡើង នេះ​ត្រូវបាន​គេចាត់ទុក​ថា​មាន​សារៈសំខាន់​សម្រាប់ Apple ដើម្បី​រក្សាការក្តាប់​ទីផ្សាររបស់​ខ្លួន៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial