Galaxy S8 ពណ៌​ថ្មី តម្លៃ​ថ្មី ត្រូវ​បាន​ត្រៀម​បង្ហាញ​នៅ​អង់គ្លេស​ជា​មួយ​តម្លៃ​ទាប​ជាង​មុន!!!

ក្រុម​ហ៊ុន Samsung ប្រហែល​ជានឹង​បង្ហាញស្មាត​ហ្វូន Galaxy S9 ថ្មី​របស់​ខ្លួន​ប៉ុន្តែក្រុមហ៊ុន​​ Samsung នៅឆ្លៀត​បញ្ចេញ​ Galaxy S8 ដែល​រចនា​ពណ៌​ថ្មី​ជា​មួយ​តម្លៃ​ទាប​ជាង​មុន តែ​ត្រៀម​ប្រកាស​នៅ​ក្នុង​ចក្រ​ភព​អង់​គ្លេស​។

ក្រុម​ហ៊ុន Samsung បាន​ប្រកាស​អំពីការ​មកដល់​នៃស្មាត​ហ្វូន​ផ្កាឈូក Rose S8 របស់ខ្លួន​កាលពីឆ្នាំមុន​តែក្រុមហ៊ុន​បច្ចេកវិទ្យា​កូរ៉េ​មួយនេះ​បានបញ្ជាក់ថា ឥឡូវនេះ​​ត្រូវបានដាក់​លក់នៅ​ចក្រភពអង់គ្លេស ប៉ុន្ដែ​គួរ​អោយ​ស្ដាយ​ក្រុម​ហ៊ុន​មិន​ទាន់​បាន​បញ្ជាក់​អំពី​តម្លៃ​នៅ​ឡើយ​ទេ​។

បើ​យោង​តាម​ប្រភព​បាន​អោយ​ដឹង​ថា ​ការ​ធ្វើ​បែប​នេះ​អាច​ជា​យុទ្ធ​សាស្រ្ដ​ថ្មី​នៃ​ការ​លក់​ស្មាត​ហ្វូន​របស់​ក្រុម​ហ៊ុន Samsung ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial