តើ​សុបិន​នឹង​អាច​ក្លាយ​ជា​ការពិត​ដោយ​របៀបណា?

មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​មាន​ក្ដី​ស្រមៃ មិន​ថា​តែ​ការ​ស្រមៃ​ចង់​បាន​អ្វី​មួយ ឬ​ស្រមៃ​ចង់​ក្លាយ​ជា​មនុស្ស​ខ្ពង់ខ្ពស់​នោះ​ឡើយ។ ក្ដី​ស្រមៃ ឬ​ការ​សុបិន​ទាំង​នោះ អាច​សម្រេច​បាន មិន​មែន​កើត​ឡើ​ង​ដោយ​ឯកឯង ដោយ​គ្មាន​សកម្មភាព​អ្វី​សោះ​នោះឡើយ។

ដើម្បី​ឲ្យ​ក្ដី​សុបិន​មួយ​របស់​យើង​បាន​សម្រេច ពេល​ខ្លះ​យើង​ត្រូវ​ការ​លះបង់​នូវ​របស់​ដែល​យើង​ស្រឡាញ់ លះបង់​សេចក្ដី​សុខ​ផ្ទាល់​ខ្លួន ហើយ​ពេល​ខ្លះ​ទៀត សូម្បី​តែ​មនោសញ្ចេតនា​របស់​យើង ក៏​ត្រូវតែ​បោះ​ចោល​ផង​ដែរ។

មាន​មនុស្ស​មួយ​ចំនួន​ទៀត សុខ​ចិត្ត​លំបាក​ជា​មួយ​នឹង​អ្វី​ដែល​គេ​កំពុង​ជួប​ប្រទះ ដើម្បី​ទទួល​បាន​នូវ​អ្វី​ដែល​គេ​ប្រាថ្នា​នា​ពេល​អនាគត។ ក្ដី​សុខ​របស់​យើង អាច​សម្រេច​បាន កាល​ណា​យើង​តស៊ូ​ពុះពារ​ និង​ស្រេក​ឃ្លាន​ចង់​បាន​វា។

ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial