ហេតុផល​មួយ​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​ផលិតកម្ម​រស្មីហង្សមាស មិន​សូវ​ខ្វល់ខ្វាយ​ជា​មួយ ប៊ុត សីហា

កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ តារា​ចម្រៀង ប៊ុត សីហា ត្រូវ​បាន​មហាជន​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា គេ​បាន​ធ្លាក់​ខ្លួន​ទៅ​ច្រៀង​នៅ​តាម អកក្តង់រោងការ ដើម្បី​រក​កម្រៃ​មក​ផ្គត់​ផ្គង់​ជីវភាព​គ្រួសារ ហើយ​ផលិតកម្ម​ហង្សមាស ក៏​មិន​អើ​ពើ​នឹង​រូប​គេ​ដែរ។

មហាជន​ជា​ច្រើន ក៏​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​នឹង​ទង្វើ​របស់​ផលិត​កម្ម​ហង្សមាស​ដែរ ព្រោះ​មិន​សម​ណា​ឲ្យ​ម្ចាស់​ពាន​មួយ​ទាំង​មូល ត្រូវ​មក​ធ្លាក់​ខ្លួន​បែប​នេះ​ឡើយ។

ទោះ​ជា​យ៉ាង​ណា ដើម្បី​កុំ​ឲ្យ​មហាជន​មាន​ការ​គិត​បែប​នេះ​ទៀត អ្នក​ចាត់ការ​ម្នាក់ នៅ​ផលិត​កម្មរស្មីហង្សមាស​បាន​ប្រាប់​ពី​មូល​ហេតុ​ពិត​ថា៖ “មិន​មែន​ផលិតកម្ម​​​មិន​អើពើ​នោះ​ទេ គឺ​មក​ពី ប៊ុត សីហា មិន​ឲ្យ​តម្លៃ​ការងារ, មាន​អំនួត, គិត​ថា​ខ្លួន​ឯង​ខ្លាំង និង​មិន​គោរព​តារា​ចម្រៀង​រៀមច្បង​ទៀត​ផង“។

ប្រភព៖ ហ្វេសប៊ុក
ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial