លោក Mark Zuckerberg បាន​និយាយ​ថា​ហ្វេសប៊ុកកំពុង​ស្វែងរកវិធីដែល​អាច​​ប្រើរូបិយ​ប័ណ្ណក្នុង​ឆ្នាំ2018

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Facebook និង​ជាស្ថាបនិក​លោក Mark Zuckerberg និយាយ​ថា ​ផ្នែក​មួយ​នៃការ​ប្រកួតប្រជែង​ផ្ទាល់ខ្លួនប្រចាំឆ្នាំ​របស់គាត់​គឺដើម្បីសិក្សា​រូបិយ​វត្ថុ និងស្វែង​រករបៀប​ដែលវា​អាចត្រូវ​បានប្រើ​នៅក្នុង​ហ្វេសប៊ុក។

លោក Mark Zuckerberg បាន​ចេញ​ផ្សាយនៅ​លើ​ Facebook មួយ​កាល​ពីថ្ងៃព្រហស្បតិ៍ដែល​លោក​បានកំណត់​គោលដៅ​ផ្ទាល់​ខ្លួនរបស់​លោកសម្រាប់ឆ្នាំ 2018 ។ គោលបំណងចម្បងគឺចាំបាច់ដើម្បីដោះស្រាយបញ្ហានៅក្នុងហ្វេសប៊ុក។ លោក Zuckerberg បានសរសេរ​ថា: «យើងនឹង​មិនទប់ស្កាត់​រាល់កំហុស​ ឬការរំលោភ​បំពានឡើយ​ ប៉ុន្តែ​បច្ចុប្បន្នយើង​បង្កើត​អនុវត្ត​ច្បាប់​​របស់យើង និងបង្ការ​ការប្រើប្រាស់​បណ្ដាញ​សង្គម​របស់​យើង​មិនត្រឹមត្រូវ»។ ប្រសិន​បើយើង​ទទួល​បាន​ជោគជ័យនៅឆ្នាំនេះ​ យើងនឹងទទួល​បាន​ភាព​ប្រសើរជាង​មុន​»។

ប៉ុន្តែ​នៅក្នុង​ការប្រកាស​របស់គាត់​លោក Zuckerberg បាន​លើកឡើង​ពីវិស័យពីរ​ដែលគាត់​ចង់ស្រាវជ្រាវ​នៅឆ្នាំ 2018 គឺ encryption (អ៊ិន​គ្រីប) និងរូបិយវត្ថុ។ លោកនិយាយ​ថាបច្ចេកវិទ្យា​ទាំងពីរនេះ​បាននាំ​ឱ្យមាន​អំណាច ដែលលោក​ហ្សូឃឺបឺកមើល​ឃើញថា​វិជ្ជ​មាន។

លោក Zuckerberg មិន​មាន​ភាព​ច្បាស់លាស់​នៅក្នុង​ការបង្ហោះ​របស់លោក​អំពីផែន​ការ Facebook ទាក់​ទងនឹង​រូបិយវត្ថុ ព្រោះ​លោកមិនបាន​និយាយ​ថា ក្រុមហ៊ុននឹង​បន្ថែម Bitcoin ជា​ជម្រើសបង់​ប្រាក់នោះទេ។ ប៉ុន្តែ​​បង្ហាញថា ក្រុមហ៊ុន​ដ៏​មានឥទ្ធិពលបំផុតមួយរបស់ពិភពលោក​កំពុងសម្លឹងមើលយ៉ាង​ដិតដល់នូវ​បច្ចេកវិទ្យានេះ​៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial