ចង់​ដឹង​ថា​ Coutinho ​​នឹង​ពាក់​​លេខ​​ប៉ុន្មាន​អត់​នៅ​ Barcelona​ !!!

បើ​យោងតាម​ប្រភព​មួយ​​ចេញ​ពី​ប្រទេស​​អេស្ប៉ាញ​បាន​បង្ហើប​ឲ្យ​ដឹង​ថា​ខ្សែ​បម្រើ​ Philippe Coutinho នឹង​ពាក់​អាវ​លេខ​ ៧ ឲ្យ​​​ក្រុម​អ្នក​មាន​បុណ្យ​ Barcelona បន្ទាប់​ពី​​គាត់​បាន​​​សម្រេច​ចិត្ត​ស្ពាយ​បង្វេច​ចេញ​ពី​ក្រុម​ហង្ស​ក្រហម Liverpool ។

កីឡាករ​នៃ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​រូប​នេះ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​បាសេឡូណា​កាល​ពី​ល្ងាច​​ថ្ងៃ​សៅរ៍​ដើម្បី​ទៅ​​បញ្ចប់​ការ​ផ្ទេរ​របស់​គាត់​ ក្រោយ​ពី​ក្លិប​ទាំង​សង​ខាង​បាន​ឈាន​ដល់​ការ​​ព្រមព្រៀង​គ្នា​​មួយ​។

វិទ្យុ​​អេស្ប៉ាញ​ Onda Cero បាន​រាយការណ៍​ឲ្យ​ដឹង​ថា​ Coutinho នឹង​ត្រូវ​បាន​ Barcelona ឲ្យ​ពាក់​អាវ​លេខ​ ៧ ដើម្បី​ការ​​​បង្ហាញ​ខ្លួន​លើ​ទីលាន​ប្រកួត​សម្រាប់​ការ​ប្រកួត​ទាំង​ប៉ុន្មាន​​ដែល​នៅ​សេស​សល់​​​​នៃ​រដូវកាល​នេះ។

លេខ​ ៧ នៅ​ Barcelona បច្ចុប្បន្ន​​គឺ​ជា​របស់​ ​​Arda Turan ប៉ុន្តែ​ខ្សែ​បម្រើ​តួរគី​វ័យ​ ៣០ ឆ្នាំ​រូប​នេះ​មិន​​​ទាន់​ត្រូវ​បាន​​ Barcelona ដាក់​ឲ្យ​ចូល​លេង​សូម្បី​តែ​មួយ​ប្រកួត​នៅ​ឡើយ​ទេ​រដូវកាល​នេះ​ ខណៈ​ដែល​គេ​រំពឹង​ថា​គាត់​​​​នឹង​ចាក​ចេញ​ពី​កីឡដ្ឋាន​ Camp Nou នៅ​ថ្ងៃ​ណា​មួយ​ក្នុង​ខែ​នេះ​។

Coutinho ទំនង​ជា​​នឹង​បង្ហាញ​ខ្លួន​​ផ្លូវការ​ក្នុង​នាម​ជា​កីឡាករ​​ Barcelona នា​​ថ្ងៃ​ច័ន្ទ​ខាង​មុខ​​ ហើយ​គាត់​​អាច​នឹង​ចូល​លេង​ប្រកួត​ដំបូង​ឲ្យ​ក្រុម​នៃ​លីក​កំពូល​របស់​អេស្ប៉ាញ​មួយ​នេះ​​នៅ​ពេល​ពួក​គេ​ធ្វើ​ការ​ប្រកួត​ជាមួយ​ Celta Vigo ក្នុង​ជំនួប​ពាន​រង្វាន់​ Coap del Rey នៅ​ថ្ងៃ​ព្រហស្បតិ៍​។

ប្រែ​សម្រួល​ ៖ អំពិល​អំពែក​
ប្រភព​ ៖ Metro Sport

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial