Liverpool បាន​​ដាច់​ចិត្ត​លក់​ Coutinho ទៅ​ឲ្យ​ Barcelona ក្នុង​តម្លៃ​ខ្លួន​​ជិត​ ១៥០ លាន​ផោន​

ក្រុម​ហង្ស​ក្រម​ Liverpool បាន​ប្រកាស​អំពី​ដំណឹង​នៃ​ការ​យល់​ព្រម​លក់​ខ្សែ​បម្រើ​ Philippe Coutinho របស់​ពួក​គេ​ទៅ​ឲ្យ​ក្រុម​អ្នក​​មាន​បុណ្យ​ Barcelona ដែល​តម្លៃ​ខ្លួន​ផ្ទេរ​សម្រាប់​កីឡាករ​ប្រេស៊ីល​រូប​នេះ​ត្រូវ​បាន​គេ​រាយការណ៍​មក​ថា​ ១៤៦ លាន​ផោន​។

ក្លិប​ទាំង​សង​ខាង​បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​គ្នា​ក្នុង​ការ​ផ្ទេរ​ Coutinho​ បន្ទាប់​ពី​កិច្ច​ចរចារ​ត្រូវ​បាន​ធ្វើ​ឡើង​​កាល​ពី​​ប៉ុន្មាន​សប្ដាហ៍​កន្លង​ទៅ​​ ខណៈ​ដែល​​កីឡាករ​វ័យ​ ២៥ ឆ្នាំ​រូប​នេះ​បាន​ហើ​រ​ឆ្ពោះ​ទៅ​កាន់​ទីក្រុង​បាសេឡូណា​តាំង​ពី​មុន​ពេល​ការ​ផ្ទេរ​ត្រូវ​បាន​ប្រកាស​ ហើយ​ការ​ធ្វើ​តេស្ដ​សុខភាព​ត្រូវ​បាន​គេ​រំពឹង​​ថា​នឹង​​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ច័ន្ទ​។

Barcelona បាន​និយាយ​ថា​ Coutinho នឹង​ចុះ​កុងត្រា​រយៈ​ពេល​ ៥ ឆ្នាំ​កន្លះ​ជាមួយ​កីឡដ្ឋាន​ Camp Nou របស់​ពួក​គេ​​ជាមួយ​នឹង​តម្លៃ​ខ្លួន​ជាប់​កុងត្រា​ ៤០០ លាន​អឺរ៉ូ​។ “Barcelona និង​ Liverpool បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​មួយ​សម្រាប់​ការ​ផ្ទេរ​ Philippe Coutinho ហើយ​គាត់​នឹង​ចុះ​​ហត្ថលេខា​លើ​កុងត្រា​ ៥ ឆ្នាំ​កន្លះ​​ ដែល​នឹង​មាន​តម្លៃ​ខ្លួន​ជាប់​កុងត្រា​ ៤០០ លាន​អឺរ៉ូ​។

Coutinho ដែល​បាន​​ផ្លាស់​ពី​ Inter Milan មក​​ចុះ​ចូល​ជាមួយ​ Liverpool កាល​ពី​ឆ្នាំ​ ២០១៣ រូប​នេះ​បង្ហាញ​ខ្លួន​បាន​ ២០ ប្រកួត​ឲ្យ​ក្រុម​នៃ​លីក​កំពូល​របស់​អង់គ្លេស​មួយ​នេះ​រដូវកាល​នេះ​ជាមួយ​នឹង​ការ​ស៊ុត​បញ្ចូល​ទី​បាន​ ១២ គ្រាប់​។​

ប្រែ​សម្រួល​ ៖ អំពិល​អំពែក​
ប្រភព​ ៖ Sky Sports

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial