ម្សាញ់ វក កុរ នឹង​មាន​ទេវតា​នាំ​លាភ​ធំ​មក​ឲ្យ

ឆ្នាំ​ទាំង ៣ ដែល​បាន​រៀបរាប់​ខាង​លើ​នេះ គួរ​តែ​ត្រៀម​ទទួល​លាភ​ដែល​ទេវតា​បាន​ផ្ដល់​ឲ្យ​នៅ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។ ចង់​ដឹង​ថា យ៉ាង​ណា​ខ្លះ​នោះ សូម​អាន​ទាំង​អស់​គ្នា!!!

សម្រាប់​ឆ្នាំ​ម្សាញ់៖ ទោះ​ពេល​កន្លង​ទៅ​រស្មី​នៃ​ជីវិត​របស់​អ្នក​ហាក់​ដូច​ជា​អាប់អួរ​បន្តិច​មែន ប៉ុន្តែ​ចាប់​ពី​ពេល​នេះ​ទៅ អ្នក​នឹង​លែង​មាន​បញ្ហា​អ្វី​បន្ត​ទៀត​ហើយ។ លើស​ពី​នេះ​ទៅ​ទៀត រាល់​បំណង​ប្រាថ្នា​ទាំង​ឡាយ នឹង​អាច​សម្រេចបាន​ក្នុង​រយៈពេល​ខ្លី​បំផុត។

សម្រាប់​ឆ្នាំ​វក៖ មនុស្ស​ទាំង​ឡាយ​ណា​ដែល​កើត​ឆ្នាំ​នេះ តែង​តែ​មាន​លាភ​សំណាង​មួយ​កើត​ឡើង​ចំពោះ​មុខ​ជា​និច្ច នៅ​ពេល​គេ​ទ័លច្រក។ នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នេះ អ្នក​នឹង​អាច​ទទួល​បាន​រឿង​ល្អៗ ដែល​ខ្លួន​ចង់​បាន​កាល​ពី​មុន​ផង​ដែរ។

សម្រាប់​អ្នក​កុរ៖ អ្នក​កើត​ឆ្នាំ​នេះ មិន​សូវ​ជួប​សំណាង​អាក្រក់​ច្រើន​ឡើយ​នៅ​ក្នុង​ជីវិត​របស់​ពួក​គេ ព្រោះ​តែងតែ​មាន​ការ​ជួយ​ទំនុក​បម្រុង​ពី​មនុស្ស​សំខាន់​ណា​ម្នាក់ ឬ​ពី​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន​ជា​និច្ច។

ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial