ស្ដ្រី​ម្នាក់​ត្រូវ​បាន​ដាច់​ជើង​ ដោយ​សារ​តែ​រវល់​តែមើល​ទូរស័ព្ទ!!!

បច្ចុប្បន្ន​ការ​សម្លឹង​មើល​​ទូរស័ព្ទគឺ​ជា​ចំណូល​ចិត្ដ​របស់​យុវវ័យ​ មិន​ថា​កំពុង​ដើរ ឈរ អង្គុយ​ ឬដេក​នោះ​ទេ ដោយ​សារ​តែ​រឿង​នេះ​ធ្វើ​អោយ​ស្ដ្រី​ជន​ជាតិ​ចិន​ម្នាក់​ត្រូវ​បាន​ជួប​ឧប្បត្តិហេតុដ៏​គួរ​អោយ​រន្ធត់​។

ស្ត្រី​ម្នាក់​រស់​នៅទីក្រុង​សៀងហៃ​កំពុង​ដើរ​ចូលទៅ​ក្នុងជណ្តើរយន្ត​​ (ជណ្ដើរប្រអប់) មួយ​ដែល​ផលិត​នៅ​ក្នុង​ប្រទេស​ចិន​ ​នៅពេល​ដែលនាង​បាន​ដើរ​ចេញ​ពី​ជណ្ដើរ​យន្ដ​នោះ​ខណៈ​ពេល​ដែល​នាង​កំពុង​តែ​សម្លឹង​មើល​ទូរស័ព្ទ​ផង​ បាន​ធ្វើ​អោយ​នាង​ជួល​ ហើយ​ជណ្ដើរ​យន្ដ​នោះ​ក៏​បាន​ដំណើរ​ការ​ទាំង​ដែលទ្វារ​មិន​ទាន់​បិទ​ បណ្ដាល​អោយ​ស្ដ្រី​ម្នាក់​នោះ​រង​របួស​ជើង​ខាង​ស្ដាំង​យ៉ាង​ធ្ងន់​ធ្ងរ​។

ស្ដ្រី​រូប​នេះ​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​យក​ទៅ​មន្ទីរ​ពេទ្យ​ភ្លាមៗ។ ដូច្នេះ​សូម​បង​ប្អូន​ទាំង​អស់​មេត្ដា​ប្រុង​ប្រយ័ត្ន​នៅ​ពេល​ដែល​ជិះ​ជណ្ដើរ​យន្ដ​៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial