Wenger ត្រូវ​​បាន​ FA ពិន័យ​ដោយសារ​បញ្ចេញ​​​កាយវិកា​ច្រងេង​ច្រងាង​​ដាក់​អាជ្ញា​កណ្ដាល​

លោក​ Arsene Wenger អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម​កាំភ្លើង​ធំ​ Arsenal ត្រូវ​​បាន​គេ​ពិន័យ​​មិន​ឲ្យ​​ឈរ​ក្បែរ​ទីលាន​​ចំនួន​ ៣ ប្រកួត​ និង​ពិន័យ​ជា​ប្រាក់​ចំនួន​ ៤ ម៉ឺន​ផោន​ បន្ទាប់​ពី​​គាត់​​បញ្ចេញ​​កាយវិកា​​ច្រងេង​ច្រងាង​ និង​ប្រើ​ពាក្យ​សម្ដី​មិន​សមរម្យ​​ដាក់​​អាជ្ញា​កណ្ដាល​ អំឡុង​​ការ​ប្រកួត​ជាមួយ​ West Brom ។

សហ​ព័ន្ធ​កីឡា​បាល់​ទាត់​(FA)បាន​និយាយ​ថា​លោក​ Wenger ក៏​បាន​ទទួល​ស្គាល់​ផង​ដែរ​ថា​​ភាសា​ និង​អាកប្ប​កិរិយា​របស់​គាត់​គឺ​ជា​ការ​រំលោភ​បំពាន​ និង​ជា​ទង្វើ​មិន​ត្រឹម​ត្រូវ​​ទៅ​លើ​អាជ្ញា​កណ្ដាល​លោក​ Mike Dean ។

ដើម​ហេតុ​គឺ​មក​ពី​ Wenger គាត់​ខឹង​អាជ្ញា​កណ្ដាល​ដែល​ផ្ដល់​បាល់​ពិន័យ​ ១១ ម៉ែត្រ​របស់​ឲ្យ​ក្រុម​ West Brom ដែល​ធ្វើ​ឲ្យ​ការ​ប្រកួត​បញ្ចប់​​ទៅ​ជា​មួយ​លទ្ធផល​ ១ ស្មើ​។

ប្រែ​សម្រួល​ ៖ អំពិល​អំពែក​
ប្រភព​ ៖ BBC Sport

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial