សាស្ត្រាចារ្យ Stephen Hawking ធ្វើការព្រមានដល់មនុស្សជាតិ អោយចាកចេញពីភពផែនដីនេះ មុនពេលដែលអ្នកវិទ្យាសាស្ត្របំផ្លាញវា

ស្តាប់ទៅវាដូចជាមិនមែនដំណឹងល្អសម្រាប់មនុស្សជាតិនាថ្ងៃអនាគតនោះទេ។ នេះប្រហែលជាការប្រកាសអាសន្នមួយ ដែលចង់ប្រាប់ថាពិភពលោកនេះនឹងត្រូវភ្លើងឆេះកាលនាថ្ងៃខាងមុខ។ សាស្ត្រាចារ្យ Stephen Hawking បានព្រួយបារម្ភដល់ការឡើងកំដៅផែនដី, សង្គ្រាមនុយក្លេអ៊ែរ និង វីរុស GMO ដែលអាចគំរាមកំហែងដ៏ខ្លាំងខ្លាចំពោះជីវិតមនុស្ស។ សាស្ត្រាចារ្យ Hawking បានចំណាយពេលគិតគូរអំពីរឿងដែលអាចខុសឆ្គង ពីការស្រូបចូលទៅក្នុងប្រហោងខ្មៅ ដែលត្រូវបានកម្ទេចដោយសារសង្គ្រាមនុយក្លេអ៊ែរ។ គាត់ជឿថាមានតែការធ្វើអណានិគមទៅភពផ្សេងទៀតប៉ុណ្ណោះ ដែលជាមធ្យោបាយតែមួយគត់ ដែលអាចធានានូវការរស់រានមានជីវិតរបស់មនុស្សជាតិ។

លោកសាស្ត្រាចារ្យបានប្រាប់ BBC ថា, «បើទោះបីជាឳកាសនៃគ្រោះមហន្តរាយរបស់ភពផែនដីអាចមានកម្រិតទាបក៏ពិតមែន, ប៉ុន្តែវាអាចបូកបន្ថែមពីលើវេលានោះ ហើយអាចចូលដល់ក្បែរ មួយពាន់ឆ្នាំ រឺ ដបពាន់ឆ្នាំខាងមុខទៀត»។ គាត់បន្ថែមថា, «នៅពេលនោះ, យើងគួរតែបំបែកហ្វូងទៅក្នុងអវកាស, និងផ្កាយផ្សេងទៀត, ដូច្នេះគ្រោះមហន្តរាយនៅលើផែនដីនឹងមិនអាចបញ្ចប់ពូជមនុស្សបាននោះទេ»។

«ទោះបីជាយ៉ាងណាក៏ដោយ, យើងក៏នឹងមិនអាចបង្កើតអាណានិគម ដោយខ្លួនឯងនៅក្នុងអវកាស នៅ ១០០ ឆ្នាំខាងមុខទៀតនោះទេ, ដូច្នេះយើងត្រូវតែថែរក្សាចំពោះផែនដីនៅក្នុងអំឡុងពេលនេះ»។

លោក Hawking រកឃើញថាខ្លួនគាត់មានទម្លាប់ខ្វាយខ្វល់ចំពោះការសម្រេចចិត្តរបស់ ក្រុមអ្នកវិទ្យាសាស្ត្រមួយចំនួន, ជាពិសេសកាលពីខែតុលាកន្លងទៅ ពេលដែលគាត់បានព្រមានថាអ្នកវិទ្យាសាស្ត្រនៅឯ CERN អាចបង្កើត «catastrophic vacuum delay», ដោយមិនពិចារណាជ្រៅជ្រះជាមួយនឹង Higgs Boson, ពេលខ្លះហៅថា God Particle។ Vacuum delay អាចនឹងពង្រីកនៅល្បឿនរបស់ពន្លឺ និងបំផ្លាញសកលលោកទាំងមូល។ លោក Hawking និយាយថា, «យើងមិនអាចបញ្ឈប់ការរីកចំរើន, រឺត្រលប់វាវិញបានទេ, ដូច្នេះយើងត្រូវដឹងពីគ្រោះថ្នាក់ និងការគ្រប់គ្រងពួកវា», គាត់បន្ថែមថា, «ខ្ញុំជាអ្នកសុទិដ្ឋិនិយម ហើយខ្ញុំជឿជាក់ថាយើងអាចធ្វើបាន។ វាសំខាន់ណាស់ដែលត្រូវធានាថាការផ្លាស់ប្តូរទាំងនេះ​កំពុងធ្វើដំណើរទៅតាមទិសដៅត្រឹមត្រូវ។ នៅក្នុងសង្គមសេរី, នេះមានន័យថាគ្រប់គ្នាត្រូវតែមានការយល់ដឹងជាមូលដ្ឋានអំពីវិទ្យាសាស្ត្រ ដើម្បីធ្វើការសំរេចចិត្តអំពីអនាគត។ ដូច្នេះការប្រាស្រ័យទាក់ទងអាចធ្វើអោយអ្នកមើលឃើញយ៉ាងច្បាស់ នូវអ្វីដែលអ្នកព្យាយាមធ្វើនៅក្នុងវិទ្យាសាស្ត្រ, ហើយអ្នកណាទៅដឹងថា, អ្នកនឹងបំផ្លាញវាដោយខ្លួនឯង»៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial