ទី​បំផុត​ Tevez បាន​​​ត្រលប់​ទៅ​រក​ទ្រនំ​ចាស់​​នៅ​ឯ​ស្រុក​កំណើត​របស់​ខ្លួន​វិញ​

ខ្សែ​ប្រយុទ្ធ​ Carlos Tevez បាន​វិល​ត្រលប់​ទៅ​ប្រកប​អាជីព​ជាមួយ​ក្លិប​ចាស់​​​របស់​គាត់​នៅ​អាហ្សង់ទីន​ Boca Juniors វិញ​ បន្ទាប់​ពី​មិន​ទទួល​បាន​ជោគជ័យ​ជាមួយ​ក្លិប​នៃ​លីក​កំពូល​របស់​ចិន​(Chinese Super League) Shanghai Shenhua ។

អតីត​កីឡាករ​របស់​ក្រុម​បិសាច​ក្រហម​ Manchester United និង​ក្រុម​មេឃ​ខៀវ​ Manchester City រូប​នេះ​បាន​ទៅ​ចុះ​ចូល​ជាមួយ​ក្លិប​ Shanghai កាល​ពី​​ចុង​ឆ្នាំ​ ២០១៦ ក្នុង​តម្លៃ​ខ្លួន​ផ្ទេរ​ដែល​ត្រូវ​បាន​គេ​រាយការណ៍​ឲ្យ​ដឹង​ថា​ ៤០ លាន​ផោន​។

ប៉ុន្តែ​ពេល​នេះ​ Tevez បាន​សម្រេច​ចិត្ត​ត្រលប់​​ទៅ​ក្លិប​ចាស់​នៅ​ឯ​ស្រុក​កំណើត​របស់​គាត់​វិញ​ហើយ​​​ ដែល​ជា​កន្លែង​ដែល​គាត់​​ធ្លាប់​ប្រកប​អាជីព​ជាមួយ​​ចន្លោះ​ពី​ឆ្នាំ​ ២០០១ ដល់​ ២០០៤ និង​ ២០១៥ ដល់​ ២០១៦ ។

Tevez ​​បាន​​ឈ្នះ​ពាន​ក្នុង​លីក​ចំនួន​ ៨ ជាមួយ​ក្លិប​នៃ​លីក​កំពូល​ចំនួន​ ៤ ប្រទេស​ផ្សេងៗ​គ្នា​ និង​បាន​ចំណាយ​ពេល​ ៧ ឆ្នាំ​លេង​នៅ​លីក​កំពូល​របស់​អង់គ្លេស​(Premier League)ដោយ​បាន​ឈ្នះ​ពាន​ទាំង​នៅ​ Man Utd និង​ Man City ។

ហើយ​កីឡាករ​វ័យ​ ៣៣ ឆ្នាំ​រូប​នេះ​ក៏​ធ្លាប់​បាន​លើក​ពាន​ Champions League ម្ដង​ផង​ដែរ​ជាមួយ​ Man Utd កាល​ពី​ឆ្នាំ​ ២០០៨ មុន​ពេល​គាត់​ផ្លាស់​ទៅ​ចុះ​ចូល​ជាមួយ​ Juventus ​នៅ​ក្នុង​ឆ្នាំ​ ២០១៣ ។

ប្រែ​សម្រួល​ ៖ អំពិល​អំពែក​
ប្រភព​ ៖ BBC Sport

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial