ខ្សែ​បម្រើ​អង់គ្លេស​មួយ​រូប​បាន​ចុះ​ចូល​ជាមួយ​ Chelsea ជាមួយ​​​កុងត្រា​ ៥ ឆ្នាំ​កន្លះ​

ខ្សែ​បម្រើ​ Ross Barkley បាន​បញ្ចប់​ការ​ផ្ទេរ​ពី​ក្រុម​ Everton មកកាន់​ក្រុម​តោ​ខៀវ​ Chelsea ជាមួយ​តម្លៃ​ខ្លួន​ ១៥ លាន​ផោន​ បន្ទាប់​ពី​ Chelsea បាន​បរាជ័យ​​ក្នុង​ការ​ចុះ​ហត្ថលេខា​ទិញ​យក​គាត់​កាល​ពី​រដូវក្ដៅ​ឆ្នាំ​ទៅ​។

Chelsea បាន​ប្រកាស​ឲ្យ​ដឹង​អំពី​ដំណឹង​នៃ​ការ​ដោះដូរ​នេះ​កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ​ដោយ​ប្រកាស​ថា​កីឡាករ​វ័យ​ ២៤ ឆ្នាំ​រូប​នេះ​បាន​ចុះ​កុងត្រា​រយៈ​ពេល​ ៥ ឆ្នាំ​កន្លះ​ជាមួយ​កីឡដ្ឋាន​ Stamford Bridge ។

“ខ្ញុំ​ទន្ទឹម​រង់ចាំ​ពេល​​វេលា​នេះ​យូរ​ហើយ​ ហើយ​ខ្ញុំ​ពិត​ជា​រំភើប​ណាស់​ដែល​វា​បាន​មក​ដល់​។” Barkley បាន​និយាយ​។ “ក្នុង​ការ​ចាប់​ផ្ដើម​នៅ​ក្លិប​ថ្មី​ដូច Chelsea គឺ​ជា​រឿង​ដែល​មិន​គួរ​ឲ្យ​សម្រាប់​ខ្ញុំ​។”

កីឡាករ​នៃ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​រូប​នេះ​​ត្រូវ​បាន​ Chelsea ឲ្យ​​ពាក់​អាវ​លេខ​ ៨ ដែល​ជា​លេខ​របស់​​អតីត​ខ្សែ​បម្រើ​ Frank Lampard ។

ប្រែ​សម្រួល​ ៖ អំពិល​អំពែក​
ប្រភព​ ៖ Goal

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial