ស្ដ្រី​ជន​​ជាតិ​​អ៊ីតា​លី​​ម្នាក់​បាន​សាក​ល្បង​ដៃ​សិប្បនិម្មិត​ មាន​អារម្មណ៍​ដូច​ដៃ​ពិត​!!!

ស្ត្រី​ជន​ជាតិ​អ៊ីតា​លី​ម្នាក់​បាន​ក្លាយ​ទៅ​ជា​ស្ត្រី​ទី 1 ដែល​បាន​សាក​ល្បង​ដៃសិប្បនិម្មិត​ bionic ដំបូងជា​មួយនឹង​អារម្មណ៍​នៃការប៉ះ​ដូច​ទៅ​នឹង​ដៃ​ពិត​។

BBC បាន​រាយការ​ណ៍​ថា ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​ទីក្រុងរ៉ូម​បាន​បង្ហាញ​ឧបករណ៍អេឡិចត្រូនិក​ចល័ត​ដែលប្រើឧបករណ៍​ចាប់​សញ្ញា និងអេឡិចត្រូនិច​ដើម្បីស្តារអារម្មណ៍​នៃការប៉ះ​សាក​ល្បងបច្ចេកវិទ្យា Almerina Mascarello ដែល​បានបាត់​បង់ដៃក្នុង​គ្រោះថ្នាក់ចរាចរណ៍​កាលពី 25 ឆ្នាំមុន។

សញ្ញា​ត្រូវ​បាន​បម្លែងទៅ​ជាចរន្ត​​​ ហើយ​ត្រូវ​បាន​បញ្ជូនទៅអេឡិចត្រូដដែលត្រូវបាន​ដាក់បញ្ចូល​ក្នុងដៃខាង​លើដែល​បន្ទាប់​មកបញ្ជូនវាទៅខួរក្បាល។ ដំណើរ​ការនេះ​កើត​ឡើង​នៅក្នុង​ពេលវេលា​ពិត​ប្រាកដ​ ហើយ Mascarello បានអះអាង​ថា​នាងមាន​អារម្មណ៍​វាជាដៃពិតប្រាកដ​របស់នាង។ ឥឡូវនេះ​ពួក​អ្នកវិទ្យាសាស្ដ្រកំពុង​ធ្វើការ​ក្នុងការ​បង្កើតអេឡិច​ត្រូនិចតូចៗ​ និងធ្វើឱ្យ​បច្ចេកវិទ្យានេះ​អាចប្រើបាន​ដោយច្នៃប្រឌិត៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial