Liverpool មាន​គម្រោង​​​ទិញ​ខ្សែ​បម្រើ​បារាំង​មួយ​រូប​​​​ បើ​​ Coutinho ចេញ​

វា​មិន​មែន​ជា​រឿង​ថ្មី​អី​នោះ​ទេ​ដែល​ខ្សែ​បម្រើ​ Philippe Coutinho របស់​ក្រុម​​ហង្ស​ក្រហម​ Liverpool ត្រូវ​បាន​ចែ​ចង់​ដោយ​ក្រុម​អ្នក​មាន​បុណ្យ​ Barcelona ខណៈដែល Liverpool ត្រូវ​បាន​គេ​រាយការណ៍​មក​ថា​ពួក​គេ​បាន​​ត្រៀម​រួច​ជា​ស្រេច​ក្នុង​ការ​​​រក​អ្នក​ជំនួស​កីឡាករ​ប្រេស៊ីល​រូប​នេះ​​ដែល​ពួក​គេ​នឹង​លក់​ចេញ​ក្នុង​តម្លៃ​ ១៣០ លាន​ផោន​។

កាសែត​ Daily Star បាន​​​​បង្ហើប​ឲ្យ​ដឹង​ថា​​ Liverpool បាន​សម្លឹង​ឃើញ​​ខ្សែ​បម្រើ​ Thomas Lemar របស់​ក្រុម​ AS Monaco ដែល​ត្រូវ​បាន​ក្រុម​កាំភ្លើង​ធំ​ Arsenal ដេញ​ថ្លៃ​ ៩០ លាន​ផោន​​​សុំ​ទិញ​កាល​ពី​រដូវក្ដៅ​ ប៉ុន្តែ​​មិន​ដឹង​ជា​ហេតុ​អី​ទេ​បាន​ជា​កីឡាករ​បារាំង​រូប​នេះ​​បដិសេធ​មក​ព្រម​ធ្វើ​ការ​​ផ្លាស់​ទៅ​កីឡដ្ឋាន​ Emirates របស់​តា​បារាំង​ Arsene Wenger ។

“Liverpool នឹង​​ធ្វើ​ការ​​ចរចារ​​ទិញ​យក​ Lemar ប្រសិន​បើ​ Barcelona យល់​ព្រម​ទិញ​ Coutinho ជាមួយ​នឹង​តម្លៃ​ដែល​ពួក​គេ​បាន​ដាក់​ឲ្យ​នោះ​។” ប្រភព​មួយ​បាន​​បង្ហើប​ឲ្យ​ដឹង​យ៉ាង​ដូចច្នេះ​។ “ដូច្នេះ​លុយ​ដែល​ពួក​គេ​នឹង​ទទួល​បាន​ពី​ការ​លក់​ Coutinho គឺ​ពួក​គេ​នឹង​យក​ទៅ​ចុះ​ហត្ថលេខា​ទិញ​ Lemar ពី​ Monaco ។”

Coutinho ត្រូវ​បាន​គេ​ជឿ​ថា​គាត់​បាន​លេង​ប្រកួត​ចុង​ក្រោយ​របស់​គាត់​ឲ្យ​ Liverpool រួច​ទៅ​ហើយ​ អំឡុង​ពេល​ Liverpool ផ្ដួល​ក្រុម​កញ្ជ្រោង​ខៀវ​ Leicester City ២-១ ហើយ​ប្រកួត​បន្ទាប់​ Liverpool នឹង​ត្រូវ​ប៉ះ​គ្នា​ជាមួយ​ Everton ក្នុង​ជំនួប​ពាន​រង្វាន់​ FA Cup ដែល​​គេ​រំពឹង​ទុក​ថា​ Coutinho នឹង​មិន​បាន​លេង​ទេ​។

ប្រែ​សម្រួល​ ៖ អំពិល​អំពែក​
ប្រភព​ ៖ 90min

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial