Oneplus បាន​បំពាក់​ពណ៌​ខ្សាច់​-ស​ឲ្យ​ OnePlus 5T ជំនាន់​ថ្មី​ ​​​តែ​អ្វីៗ​នៅ​ដដែល​

ក្រុមហ៊ុន​​​ផលិត​ស្មាតហ្វូន​ល្បី​ឈ្មោះ​មួយ​របស់​ចិន​ OnePlus ថ្មីៗ​នេះ​បាន​ប្រកាស​ចេញ​នូវ​ស្មាតហ្វូន​​ម៉ូដែល​ OnePlus 5T ជំនាន់​ថ្មី​​ជាមួយ​នឹង​ពណ៌​​ខ្សាច់​-ស ​គ្រើម​​ ដែល​មើល​ទៅ​គឺ​ពិត​ជា​ប្លែក​ និង​ប្រណីត​មែន​ទែន​។

ហើយ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទៀត​នោះ​គឺ​ OnePlus 5T លើក​នេះ​​មិន​ដូច​លើក​មុនៗ​ទេ​ដោយ​​វា​មាន​​​តែ​ម៉ូដែល​​​​ដែល​​បំពាក់​មក​ជាមួយ​រ៉េម​ ៨ ជីកាបៃ​ និង​អង្គ​ផ្ទុក​ទិន្នន័យ​ក្នុង​ម៉ាស៊ីន​​ ១២៨ ជីកាបៃ​ប៉ុណ្ណោះ​​ និង​​មិន​មាន​រន្ធ​​សម្រាប់​បន្ថែម​អង្គ​ចងចាំ​ពី​ខាង​ក្រៅ​ទេ​ ប៉ុន្តែ​សម្រាប់​ម៉ាស៊ីន​​ ១២៨ ជីកាបៃ​គឺ​វា​លើស​ពី​គ្រប់​គ្រាន់​ហើយ​សម្រាប់​អ្នក​ដែល​ជាវ​វា​យក​ទៅ​ប្រើ​ប្រាស់​។

ចំណែក​ឯ​តម្លៃ​​ខ្លួន​​​ OnePlus 5T ជំនាន់​ថ្មី​ដែល​ស្រោប​ខ្លួន​ដោយ​ពណ៌​​ខ្សាច់​-ស ​គ្រើម​នេះ​​ដែរ​​គឺ​ OnePlus ដាក់​លក់​ក្នុង​តម្លៃ​ដូចគ្នា​នឹង​ OnePlus 5T ជំនាន់​មុន​របស់​ខ្លួន​ដែរ​ ព្រោះ​​អា​​ជំនាន់​ថ្មី​​​​​នេះ​គឺ​​វា​ថ្មី​តែ​ជំនាន់​ទេ​ ក្រៅ​ពី​នោះ​គ្មាន​អី​លើស​ជំនាន់​​ចាស់​ទេ​។

OnePlus 5T ពណ៌​ខ្សាច់​-ស គ្រើម​នឹង​ត្រូវ​បាន​ដាក់​លក់​នៅ​ទីផ្សារ​សហរដ្ឋ​អាមេរិក​​នៅ​ថ្ងៃ​ទី​ ០៩ មករា​ ខាង​មុខ​ជាមួយ​​តម្លៃ​​ខ្លួន​ ៥៥៩ ដុល្លារ​​អាមេរិក​។

ប្រែ​សម្រួល​ ៖ អំពិល​អំពែក​
ប្រភព​ ៖ Beebom

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial