Salah ឈ្នះ​ពាន​កីឡាករ​អាហ្វ្រិក​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​

ខ្សែ​ប្រយុទ្ធ​ Mohamed Salah របស់​ក្រុម​ហង្ស​ក្រហម​ Liverpool បាន​​​ឈ្នះ​ពាន​រង្វាន់​​កីឡាករ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​​ ២០១៧ ពី​​សហព័ន្ធ​កីឡា​បាល់ទាត់​​នៃ​ទ្វីប​អាហ្វ្រិក​។

កីឡាករ​វ័យ​ ២៥ ឆ្នាំ​ Salah ដែល​​ស៊ុត​បញ្ចូល​ទី​បាន​ ១៧ គ្រាប់​នៅ​ Premier League រដូវកាល​​នេះ​បាន​ជួយ​ឲ្យ​ជម្រើស​ជាតិ​អេស្ស៊ីប​ឡើង​ទៅ​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​ឆ្នាំ​ ២០១៨ នៅ​ឯ​ប្រទេស​រុស្ស៊ី​​ និង​​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៃ​ការ​ប្រកួត​ពាន​រង្វាន់​​ទ្វីប​អាហ្វ្រិក​កាល​ពី​ឆ្នាំ​ ២០១៧ ។

“ការ​ឈ្នះ​ពាន​រង្វាន់​មួយ​នេះ​គឺ​ជា​ក្ដី​សុបិន​មួយ​ដែល​ក្លាយ​ជា​ការ​ពិត​​។” Salah បាន​និយាយ​ បន្ទាប់​ពី​​ទទួល​ពាន​។ “២០១៧ គឺ​ឆ្នាំ​ដ៏​មិន​គួរ​ឲ្យ​ជឿ​មួយ​សម្រាប់​ខ្ញុំ​។ ​ខ្ញុំ​ចង់​​ឧទ្ទិស​ពាន​​មួយ​នេះ​​ទៅ​កាន់​​ក្មេងៗ​ទាំង​អស់​នៅ​ទ្វីប​អាហ្វ្រិក​ និង​ក្មេងៗ​ទាំង​អស់​នៅ​អេស្ស៊ីប​។ ហើយ​ខ្ញុំ​ចង់​ប្រាប់​​ទៅ​ពួក​គេ​ថា​​សូម​កុំ​​បោះ​បង់​ចោល​នូវ​ក្ដី​ស្រមៃ​​ និង​ក្ដី​ជឿ​ជាក់​ឲ្យ​សោះ​។”

ប្រែ​សម្រួល​ ៖ អំពិល​អំពែក​
ប្រភព​ ៖ BBC Sport

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial