ខ្សែ​បម្រើ​​ជប៉ុន​មួយ​រូប​ត្រៀម​ផ្ទេរ​ទៅ​លេង​នៅ​អង់គ្លេស​

ក្លិប​នៃ​លីក​លំដាប់​ទី​ ២ របស់​អង់គ្លេស​ Leeds United បាន​ព្រម​ព្រៀង​ក្នុង​ការ​ចុះ​ហត្ថលេខា​ទិញ​ខ្សែ​បម្រើ​ជប៉ុន​ Yosuke Ideguchi ពី​ក្លិប​ Gamba Osaka របស់​ជប៉ុន​។

​កិច្ច​ព្រម​ព្រៀង​បាន​​ឈាន​ដល់​ការ​ធ្វើ​តេស្ដ​សុខភាព​​ ខណៈ​ដែល​គេ​រំពឹង​ទុក​ថា​ការ​ផ្ទេរ​អាច​នឹង​ត្រូវ​បាន​បញ្ចប់​នា​សប្ដាហ៍​ក្រោយ​ នៅ​ពេល​​កីឡាករ​វ័យ​ ២១ ឆ្នាំ​រូប​នេះ​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​អង់គ្លេស​ដើម្បី​​បញ្ចប់​ការ​ផ្ទេរ​របស់​គាត់​មក​កាន់​កីឡដ្ឋាន​ Elland Road ។

“ខ្ញុំ​​យល់​ថា​ខ្ញុំ​ត្រូវ​ការ​ការ​ប្រកួត​ប្រជែង​ថ្មី​មួយ​ដើម្បី​ជួយ​អភិវឌ្ឍ​អនាគត​​ក្នុង​នាម​ជា​កីឡាករ​មួយ​រូប។” Yosuke បាន​ថ្លែង​ដូចច្នេះ​ទៅ​កាន់​អ្នក​សារពត៌មាន​។​ “ហើយ​សង្ឃឹម​ថា​ខ្ញុំ​អាច​ផ្តល់​ដំណឹង​ល្អ​ខ្លះៗ​ដល់​ប្រជាជន​​ជប៉ុន​ជា​ជាង​ការ​​​ធ្វើ​​ឲ្យ​​ពួក​គេ​​ឆ្ងល់​ថា​តើ​ខ្ញុំ​​បាត់​ខ្លួន​ទៅ​ណា​។”

Yosuke លេង​បាន​ ១១ ប្រកួត​ឲ្យ​​ជម្រើស​ជាតិ​ជប៉ុន​ជាមួយ​នឹង​ការ​ស៊ុត​បញ្ចូល​ទី​បាន​ ២ គ្រាប់​​​ ដោយ​រួម​បញ្ចូល​ទាំង​គ្រាប់​បាល់​មួយ​គ្រាប់​ដែល​រក​បាន​អំឡុង​ពេល​ជប៉ុន​ប្រកួត​ឈ្នះ​អូស្ដ្រាលី​ ២-០ កាល​ពី​ខែ​សីហា​​ឆ្នាំ​មុន​ដែល​​ធ្វើ​​ឲ្យ​ជប៉ុន​បាន​កក់​កៅអី​ទៅ​ប្រកួត​ពាន​រង្វាន់​បាល់​ទាត់​ពិភពលោក​ឆ្នាំ​ ២០១៨ នេះ​នៅ​ប្រទេស​រុស្ស៊ី​។

ប្រែ​សម្រួល​ ៖ អំពិល​អំពែក​
ប្រភព​ ៖ Sky Sports

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial