Everton បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ចុះ​ហត្ថលេខា​​ទិញ​ខ្សែ​ប្រយុទ្ធ​មួយ​រូប​ពី​តួរគី​

លោក​ Sam Allardyce គ្រូ​បង្វឹក​ក្រុម​ Everton បាន​បង្ហើប​ឲ្យ​ដឹង​ថា​ក្លិប​របស់​លោក​​បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ក្នុង​ការ​ចុះ​ហត្ថលេខា​ទិញ​ខ្សែ​ប្រយុទ្ធ​​តួរគី​ Cenk Tosun ពី​ក្រុម​ Besiktas ។

ប្រភព​ពី​ Sky Sport បាន​ឲ្យ​ដឹង​ថា​ Everton នឹង​ត្រូវ​ចំណាយ​ ២៧ លាន​ផោន​សម្រាប់​តម្លៃ​ខ្លួន​កីឡាករ​វ័យ​ ២៦ ឆ្នាំ​រូប​នេះ​ ខណៈ​ដែល​លោក​ Allardyce អតីត​គ្រូ​បង្វឹក​ជម្រើស​ជាតិ​អង់គ្លេស​​រូប​នេះ​បាន​អះអាង​ថា​​​​ការ​ផ្ទេរ​អាច​នឹង​​ត្រូវ​បាន​បញ្ចប់​ទាន់​ពេល​ជាមួយ​នឹង​ការ​ប្រកួត​របស់​ Everton ជាមួយ​ក្រុម​ហង្ស​ក្រហម​ Liverpool នា​ថ្ងៃ​សុក្រ​នេះ​ដែល​​ជា​ជំនួប​ពាន​រង្វាន់​ FA Cup ។

“ខ្ញុំ​គិត​ថា​​អ្វី​ដែល​មិន​ទាន់​បាន​បញ្ចប់​នោះ​គឺ​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​។” គ្រូ​បង្វឹក​លីក​កំពូល​អង់គ្លេស​រូប​​នេះ​បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ព្រសហ្បតិ៍​។ “បន្ទាប់​​ពី​ការ​ចរចារ​គ្នា​អស់​ពេល​យ៉ាង​យូរ​រួច​មក​ យើង​​ក៏​បាន​ឈាន​មក​ដល់​ដំណាក់​កាល​​នេះ​​​។”

Tosun បង្ហាញ​ខ្លួន​បាន​ ២៥ ប្រកួត​ឲ្យ​ជម្រើស​ជាតិ​តួរគី​ និង​បង្ហាញ​ទ​ម្រង់​​លេង​ល្អ​រដូវកាល​នេះ​ដោយ​ការ​ស៊ុត​បញ្ចូល​ទី​បាន​ ៤ គ្រាប់​នៅ​ក្របខ័ណ្ឌ​ Champions League ឲ្យ​ Besiktas ឡើង​វគ្គ​​ ១៦ ក្រុម​ដែល​ពួក​គេ​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​​ខ្លាំង​អាល្លឺម៉ង់​​ Bayern Munich ។

ប្រែ​សម្រួល​ ៖ អំពិល​អំពែក​
ប្រភព​ ៖ Sky Sports

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial