ខ្សែការពារ​វ័យ​ក្មេង​របស់​ក្រុម​ជម្រើស​ជាតិ​កូឡុំប៊ី បាន​ផ្ទេរ​មក Barcelona រួច​ហើយ?

អតីត​កីឡាករ​ជម្រើស​កូឡុំប៊ី Faustino Asprilla បាន​បង្ហោះ​សារ​នៅ​​លើ​គណនី Twitter របស់​ខ្លួន​បង្ហាញ​ឲ្យ​ឃើញ​ថា ខ្សែ​ការពារ​វ័យ ២៣ ឆ្នាំ Yerry Mina នឹង​ផ្ទេរ​ទៅ​កាន់​ក្លឹបយក្ស​របស់​អេស្ប៉ាញ​គឺ Barcelona។

Asprilla បាន​សរសេរ​ថា៖ “Welcome to Barcelona, Yerry Mina

ទោះ​ជា​យ៉ាង​ណា ខ្សែការពារ​ឆ្នើម​សញ្ជាតិ​កូឡុំប៊ី បាន​វិល​ត្រឡប់​មក​ហ្វឹកហាត់​ជា​មួយ​ក្រុម Palmeiras វិញ កាល​ពី​ថ្ងៃសុក្រ ប៉ុន្តែ​វា​ហាក់បី​ដូច​ជា មាន​កិច្ច​ព្រមព្រៀង​មួយ​ត្រូវ​បាន​​ធ្វើ​រួច​ហើយ សម្រាប់​កីឡាករ​រូប​នេះ។

ប្រភព៖ បរទេស
ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial