ខាល រការ និង ជូត ទ្រព្យ​កាន់​តែ​ខិត​ចូល​មក​ជិត នៅ​ឆ្នាំ ២០១៨ នេះ!!!

គ្រាន់​តែ​ចូល​ដល់​ឆ្នាំ​ថ្មី​ភ្លាម អ្នក​កើត​ឆ្នាំ​ទាំង ៣ ខាង​លើ​នេះ ពិត​ជា​សំណាង​មែន ព្រោះ​ទេវតា​នឹង​ទម្លាក់​ទ្រព្យ​មក​ឲ្យ​អ្នក​ជា​បន្ត​បន្ទាប់​មិន​ដាច់​ឡើយ។ ចង់​ដឹង​ថា លាភ ឬ​សំណាង​ដែល​ពួក​គេ​ទទួល​បាន​នឹង​អ្វី​ខ្លះ​ទេ?

សម្រាប់​អ្នក​ឆ្នាំ​ខាល៖ អ្នក​នឹង​ទទួល​បាន​រង្វាន់​ដ៏​ធំមួយ​ពី​ទេវតា ហើយ​រង្វាន់​នោះ អាច​ជា​ទ្រព្យ​ត្រជាក់​ដែល​នឹង​ធ្វើ​ឲ្យ​គ្រួសារ​របស់​អ្នក កាន់​តែ​មាន​សុភមង្គល​ក្នុង​គ្រួសារ និង​កាន់​តែ​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​ពេល​មុន។

សម្រាប់​អ្នក​ឆ្នាំ​រការ៖ នៅ​ឆ្នាំ ២០១៨ នេះ អ្នក​នឹង​ទទួល​បាន​លាភ​ដ៏​ខ្ពស់​បំផុត ដែល​មិន​ធ្លាប់​ទទួល​បាន​កាល​ពី​មុន​មក។ លើស​ពី​នេះ​ទៅ​ទៀត អ្នក​ក៏​អាច​កែប្រែ​ជីវភាព​របស់​ខ្លួន​ឯង ដែល​កំពុង​ជួប​ការ​លំបាក​ឲ្យ​មក​ប្រសើរ​វិញ​បាន។

សម្រាប់​អ្នក​ឆ្នាំ​ជូត៖ អ្នក​ជា​មនុស្ស​ដែល​ចូល​ចិត្ត​ប្រកប​របរ​រក​ស៊ី។ ដូច្នេះ​ហើយ លុយ​ដែល​ចូល​ឃ្លាំង​ទ្រព្យ​របស់​អ្នក​តែងតែ​មាន​មិន​ដាច់​ឡើយ ទោះ​ពេល​ខ្លះ​បាន​តិច​ក៏​ដោយ។ មិន​តែ​ប៉ុណ្ណោះ អ្នក​ក៏​អាច​នឹង​ជួប​មនុស្ស​ម្នាក់​ដែល​អាច​នាំ​លាភ​មក​ឲ្យ​អ្នក​បាន​ផង​ដែរ។

ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial