ការ​ផ្លាស់​ប្តូរ​ថ្ម​របស់​ក្រុម​ហ៊ុន Apple នឹង​កាត់​បន្ថយ​ការ​លក់ iPhone ឆ្នាំ 2018

ក្រុម​ហ៊ុន Apple Inc (AAPL.O) បានផ្លាស់​ប្ដូរ​​​ថាម​ពល​ថ្ម​នៃ​អត្រា​ធ្លាក់​ចុះ អាចជា​ឧបសគ្គចំពោះ​ការលក់​ទូរស័ព្ទ iPhone នៅឆ្នាំ 2018។ អតិថិជន​របស់ក្រុមហ៊ុន Apple មិនមានសេចក្តីរីករាយ​ប៉ុន្មានទេ​ចាប់តាំងពី​ក្រុមហ៊ុនបាន​និយាយកាលពីខែមុ​នថាខ្លួនបានបន្ថយ​ល្បឿន​នៃ​ស្មាត​ហ្វូន​ចាស់​ជា​មួយ​នឹង​ថាម​ពល​ថ្ម ដែល​ជា​ក្បាច់​ជញ្ជក់​ឈាម​ថ្មី​មួយ​បែប​ទៀត​របស់​ក្រុម​ហ៊ុន Apple ។

បន្ទាប់​ពីមាន​ការខឹង​សម្បាយ៉ាង​ខ្លាំង​ពីសំណាក់​អតិថិជន​ក្រុមហ៊ុន Apple បាន​សុំទោសហើយ​បាន​បន្ថយតម្លៃនៃការ​ផ្លាស់ប្តូរថ្ម​ពី $79 ដុល្លារទៅ $ 29 សម្រាប់ iPhone 6 ឬក៏ម៉ូដែល​ជំនាន់​ក្រោយ​។

លោក Mark Moskowitz អ្នក​វិភាគ​ប្រចាំក្រុមហ៊ុន Barclays បាន​និយាយថា ការ​ធ្វើ​បែប​នេះ​អាច​ធ្វើអោយ​ក្រុម​ហ៊ុន Apple ប្រឈម​នឹង​ការ​ធ្លាក់​ចុះ​នៃ​ការ​លក់​ iPhone ជំនាន់​ក្រោយ​នៅ​ក្នុង​ឆ្នាំ2018៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial