Real Madrid បាន​​ដើរ​កន្លង​ឱកាស​ទិញ​ Coutinho កាល​ពី​ ៨ ឆ្នាំ​មុន​

កាសែត​របស់​អេស្ប៉ាញ​ Marca បាន​បង្ហើប​ឲ្យ​ដឹង​ថា​ក្រុម​យក្សស​ Real Madrid ​បាន​​បោះ​បង់​ឱកាស​ក្នុង​ការ​ចុះ​ហត្ថលេខា​ទិញ​​​កីឡាករ​ Philippe Coutinho ពី​ក្លិប​របស់​ប្រេស៊ីល​​ Vasco de Gama កាល​ពី​ឆ្នាំ​ ២០០៨ ។

កាល​នោះ​ Real Madrid ដែល​ជា​ក្រុម​ម្ចាស់​ជើង​​ឯក​លីក​កំពូល​របស់​អេស្ប៉ាញ​មួយ​នេះ​​អាច​ចុះ​ហត្ថលេខា​ទិញ​ Coutinho ដោយ​ចំណាយ​ត្រឹម​តែ​ ២.៥ លាន​អឺរ៉ូ​ប៉ុណ្ណោះ​ ប៉ុន្តែ​​ផ្ទុយ​ទៅ​វិញ​ពួក​គេ​​​បាន​​យក​លុយ​នោះ​ទៅ​ចុះ​ហត្ថលេខា​ទិញ​កីឡាករ​ Alipio ជំនួស​ទៅ​វិញ​។

ពេល​នេះ​ Coutinho ខ្សែ​បម្រើ​ឆ្នើម​មួយ​រូប​របស់​ក្រុម​ហង្ស​ក្រហម​ Liverpool ​ត្រូវ​បាន​គេ​ផ្សា​ភ្ជាប់​យ៉ាង​ខ្លាំង​​ជាមួយ​គូ​ប្រកួត​ធំ​របស់​ Real Madrid គឺ​ក្រុម​អ្នក​មាន​បុណ្យ​ Barcelona ដែល​បាន​​ព្យាយាម​ប៉ុនប៉ង​ក្នុង​ការ​ចុះ​ហត្ថលេខា​ទិញ​កីឡាករ​ប្រេស៊ីល​រូប​នេះ​​កាល​ពី​រដូវក្ដៅ​ឆ្នាំ​ទៅ​ ប៉ុន្តែ​មិន​បាន​សម្រេច​។

ប្រែ​សម្រួល​ ៖ អំពិល​អំពែក​
ប្រភព​ ៖ Goal

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial