មនុស្សស្រី​គឺ​អញ្ចឹង “ពេលខ្លះ​នាង​មិន​សួរ​នាំ មិន​និយាយ ព្រោះ​នាង​ចាំ​ឱ្យ​អ្នក​ប្រាប់ មិន​មែន​នាង​មិន​ចង់​ស្តាប់​នោះ​ទេ!!!”

មនុស្សស្រី មិន​សួរ​នាំ​ច្រើន មិន​និយាយ គឺ​​នាង​កំពុងតែ​គិត​ពី​អ្វីម៉្យាង​ហើយ។ តែ​បើ​នាង​និយាយ​ច្រើន មាន​ន័យ​ថា នាង​កំពុងតែ​សប្បាយ​ចិត្តណាស់។

ជួន​កាល​ទៀត ពេលខ្លះ​នាង​មិន​សួរ​នាំ​ច្រើន នាង​មិន​និយាយ ចំពោះ​បុរស​ម្នាក់ នៅ​ពេល​ដែល​បុរស​ម្នាក់​នោះ​បាន​ធ្វើ​រឿងអ្វីមួយ​ដែល​លាក់​បាំង​ជា​មួយ​នាង នោះ​មិន​មែន​មាន​ន័យ​ថា នាង​មិន​ចង់​ស្តាប់ ឬ​មិន​ចង់​ដឹង​ឮ​រឿង​នោះ​ទេ តែ​មាន​ន័យ​ថា នាង​ចង់​ឱ្យ​បុរស​នោះ​សារភាព​ប្រាប់​នាង​ដោយ​ខ្លួន​ឯង នាង​ចង់​ស្តាប់​ចេញ​ពី​មាត់ ព្រោះ​នាង​ចង់​ដឹង​ថា បុរស​នោះ​ស្មោះទេ លាក់​នឹង​នាង ឬ​ទេ ហើយ​ក៏​ចង់​ឱ្យ​បុរស​នោះ សម្តែង​ការ​ពិត​ប្រាប់​នាង មិន​ចាំ​បាច់​នាង​បង្ខំ​នោះ​ទេ ហើយ​ក៏​អាច​បញ្ជាក់​បាន​ថា បើ​បុរស​នោះ​ស្រឡាញ់​នាង​មែន​គេ​នឹង​ប្រាប់​នាង​នូវ​អ្វី​ដែល​ខ្លួន​បាន​ធ្វើ​ខុស ឬ​ត្រូវ​នោះ ហើយ​ជួន​កាលទៀត​គេ​នឹង​សារ​ភាព​នូវ​កំហុស​របស់​ខ្លួន​ដោយ​មិន​ចាំ​បាច់​បង្ខំ​ឡើយ ព្រោះ​ថា​គេ​ពិត​ជា​ស្រឡាញ់​នាង​មែន​គេ​ត្រូវ​ការ​ប្រាប់​នាង​នូវ​អ្វី​ដែល​ខ្លួន​បាន​ធ្វើ​ដោយ​មិន​លាក់​លៀម​មាន​អាថ៌​កំបាំង​នោះ​ទេ។

ដោយ៖ ស្រីលាភ

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial