ស្រីៗ​ជឿ​ថា​ចឹង​អត់? “គុណ​តម្លៃ​របស់​មនុស្សស្រី មិន​មែន​ស្ថិតនៅ​លើ​សម្រស់​នោះ​ទេ តែ​ស្ថិតនៅ​លើ​ចិត្ត និង​ភាព​រឹងមាំ​ដែល​អាច​ទ្រទ្រង់​ជីវិត នៅ​ក្នុង​ចំណោម​ឧបសគ្គ​ជា​ច្រើន”

សម្រស់​ជា​ផ្នែក​មួយ ដែល​ធ្វើ​ឱ្យ​នារី​ម្នាក់​ក្លាយ​ជា​ចំណុច​សំខាន់​មួយ ដែល​មនុស្ស​ជា​ច្រើន​មាន​ការ​ចាប់​អារម្មណ៍។ ហើយ​សម្រស់​ក៏​ជា​តម្លៃ​មួយ​ដែរ សម្រាប់​មនុស្សស្រី​ដែល​ទទួល​បាន​ពី​មនុស្ស​ជា​ច្រើន។

តែ​ទន្ទឹម​នឹង​នេះ​ដែរ តម្លៃ​ដែល​មិន​អាច​កាត់​ថ្លៃ​បាន​នៅ​ក្នុង​ជីវិត​មនុស្សស្រី​នោះ​មិន​មែន​ជា​សម្រស់​នោះ​ទេ តែ​ជា​ចិត្ត និង​ភាព​រឹងមាំ​របស់​នាង​ដែល​អាច​ទ្រទ្រង់​ជីវិត​នាង​នៅ​ក្នុង​ចំណោម​ឧបសគ្គ​ជា​ច្រើន​បាន។

មនុស្សស្រី​ដែល​មាន​ចិត្ត​ល្អ ក្លាហាន រឹងមាំ ហ៊ាន​ប្រឈម​មុខ​ចំពោះ​បញ្ហា មាន​ការ​តស៊ូ ​ជាមួយ​បញ្ហា មាន​ពេល​ខ្លះ​ដួល​ក៏​មាន អស់​សង្ឃឹម​ក៏​មាន​តែ​នាង​នៅ​តែ​ត​តាំង អាច​ក្រោក​ឈរ អាច​ជម្នះ​បាន​ដោយ​សារ​ភាព​រឹងមាំ​នៃ​ចិត្តគំនិត និង​សេចក្តី​ព្យាយាម​របស់​នាង ដែល​ជា​គុណ​តម្លៃ​ដ៏​វិសេស​វិសាល​មិន​អាច​កាត់​ថ្លៃបាន។ នាង​អាច​យំ ហើយ​នាង​ក៏​អាច​ជូត​ទឹក​ភ្នែកចេញ ហើយ​ក៏​អាច​ញញឹម និង​រៀនពី​បទ​ពិសោធ ក៏​ដូចជា រឿង​ដែល​ធ្វើ​ឱ្យ​នាង​ខូច​ចិត្ត ឈឺចាប់ តែ​នាង​នៅ​តែ​អាច​រស់​បាន ក្រោក​ឈរ​ខ្លួន​ឯង​បាន នោះ​ហើយ​ជា​គុណ​តម្លៃ​ពិត​របស់​មនុស្ស​ស្រី។

ដោយ៖ ស្រីលាភ

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial