Ozil បង្ហើប​ឲ្យ​ដឹង​​នូវ​​មូល​ហេតុ​ដែល​ជម្រុញ​ឲ្យ​គាត់​​​​ចុះ​ចូល​ជាមួយ​ Arsenal

«ខ្ញុំ​មក​ចុះ​ចូល​ជាមួយ​ក្រុម​កាំភ្លើង​ធំ​ Arsenal ក៏​ព្រោះ​តែ​ប្រវត្តិ​​ និង​កីឡាករ​ល្បីៗ​របស់​ក្លិប​មួយ​នេះ​…។» នេះ​គឺ​ជា​សម្ដី​របស់​ខ្សែ​បម្រើ​ Mesut Ozil ដែល​បាន​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ដែល​ត្រូវ​គេ​សួរ​ទាក់ទង​នឹង​មូល​​ហេតុ​ដែល​គាត់​ចុះ​ចេញ​ពី​ក្រុម​យក្សស​ Real Madrid រួច​មក​ជ្រក​កោន​ក្រោម​ដំបូល​កីឡដ្ឋាន​ Emirates ។

នៅ​​ដើម​ខែ​កញ្ញា​​​ ២០១៣ Ozil បាន​ធ្វើ​ការ​​ផ្ទេរ​មក​កាន់​ទីក្រុង​ឡុងដ៍​ បន្ទាប់​ពី​ Arsenal បាន​​ជះ​លុយ​ ៥០ លាន​អឺរ៉ូ​​ដើម្បី​ចុះ​ហត្ថលេខា​ទិញ​យក​គាត់​​ពី​ Real Madrid និង​​បាន​បង្ហាញ​ទម្រង់​លេង​លេច​ធ្លោ​ជាមួយ​​នឹង​ការ​បង្ហាញ​ខ្លួន​បាន​ ១៣២ ប្រកួត​ និង​​ស៊ុត​បញ្ចូល​ទី​បាន​ ២៧ គ្រាប់​​ហើយ​មក​ទល់​ពេល​នេះ​។

យ៉ាង​ណា​មិញ​កុងត្រា​​របស់​ខ្សែ​បម្រើ​អាល្លឺម៉ង់​រូប​នេះ​គឺ​ត្រៀម​នឹង​ផុត​នា​ចុង​រដូវកាល​នេះ​ហើយ​​​ ខណៈ​ដែល​ការ​បន្ត​កុងត្រា​បន្ថែម​របស់​គាត់​ត្រូវ​បាន​គេ​បង្ហើប​ឲ្យ​ដឹង​ថា​​នៅ​តែ​​ស្ថិត​​ក្នុង​ការ​ចរចារ​នៅ​ឡើយ​​។

ហើយ​នៅ​ពេល​ត្រូវ​បាន​គេ​សួរ​អំពី​មូលហេតុ​ដែល​ជម្រុញ​ឲ្យ​គាត់​មក​ចុះ​ចូល​ជាមួយ​ Arsenal កាល​ពី​​ ៤ ឆ្នាំ​មុន​ ពេល​នោះ​ Ozil បាន​បង្ហើប​ឲ្យ​ដឹង​ថា​ ៖ “​គឺ​ដោយសារ​​ប្រវត្តិ​​ និង​កីឡាករ​ដ៏​អស្ចារ្យ​របស់​​​ក្លិប​មួយ​នេះ​។​ ខ្ញុំ​មក​ទីនេះ​ដើម្បី​រៀន​សូត្រ​ ដើម្បី​ភាព​រីក​ចម្រើន​ និង​ដើម្បី​បង្ហាញ​​នូវ​ទេព្យ​កោសល្យ​របស់​ខ្ញុំ​ទៅ​កាន់​ក្លិប​។”

“Arsenal បាន​ធ្វើ​ឲ្យ​ខ្ញុំ​កាន់​តែ​រីក​ចម្រើន​។” កីឡាករ​វ័យ​ ២៩ ឆ្នាំ​រូប​នេះ​បាន​បន្ថែម​។ “ខ្ញុំ​ពិត​ជា​មាន​មោទនភាព​ណាស់​ក្នុង​ការ​លេង​ឲ្យ​ក្លិប​ដ៏​ធំ​មួយ​ដូចជា​ Arsenal ។”

ប្រែ​សម្រួល​ ៖ អំពិល​អំពែក​
ប្រភព​ ៖ Goal

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial