Messi ណែនាំ​​ឲ្យ​ Barcelona ទិញ​​ខ្សែ​បម្រើ​​ ៣ រូប​របស់​ក្រុម​បិសាច​ក្រហម​​

តារា​បាល់ទាត់​ឆ្នើម​​របស់​ក្រុម​អ្នក​មាន​បុណ្យ​ Barcelona កីឡាករ​ Lionel Messi ត្រូវ​បាន​គេ​រាយការណ៍​មក​ថា​​គាត់​ចង់​ឲ្យ​ក្រុម​នៃ​លីក​កំពូល​អេស្ប៉ាញ​មួយ​នេះ​ចុះ​​ហត្ថលេខា​ទិញ​កីឡាករ​​ចំនួន​ ៣ រូប​របស់​ក្រុម​បិសាច​ក្រហម​ Manchester United ប្រសិន​បើ​​ពួក​គេ​បរាជ័យ​ក្នុង​ការ​ទិញ​ខ្សែ​​បម្រើ​ Philippe Coutinho របស់​ហង្សក្រហម​ Liverpool ជា​ថ្មី​ម្ដង​ទៀត​។

បើ​ទោះ​បី​ជា​​​បរាជ័យ​ក្នុង​ការ​ចុះ​ហត្ថលេខា​ទិញ​ Coutinho កាល​ពី​រដូវក្ដៅ​ឆ្នាំ​ទៅ​​ក៏​ដោយ​​ក៏​​ Barcelona មិន​បាន​បោះ​បង់​ចោល​នូវ​គំនិត​ចង់​បាន​កីឡាករ​ប្រេស៊ីល​រូប​នេះ​ដែរ​ដើម្បី​យក​ទៅ​ពង្រឹង​ក្រុម​របស់​ខ្លួន​ ហើយ​បើ​ទោះ​បី​ជា​ពេល​នេះ​​​ពួក​គេ​កំពុង​ឈរ​លើ​កំពូល​តារាង​នៃ​ក្របខ័ណ្ឌ​ La Liga ហើយ​ក៏​ដោយ​។

ដោយ​ឡែក​កាសែត​អេស្ប៉ាញ​ Diario Gol បង្ហើប​ឲ្យ​ដឹង​​ថា​ Messi ​បាន​​ណែនាំ​​កីឡាករ​ចំនួន​ ៣ រូប​របស់​ Man Utd ដើម្បី​ឲ្យ​ Barcelona ពិចារណា​ និង​ចុះ​ហត្ថលេខា​ទិញ​​ ប្រសិន​បើ​បរាជ័យ​ម្ដង​ទៀត​ក្នុង​ការ​ទិញ​ Coutinho ។

ហើយ​កីឡាករ​ទាំង​ ៣ រូប​របស់​ Man Utd ដែល​​ត្រូវ​បាន​គេ​រាយការណ៍​មក​ថា​​ Messi ចង់​ឲ្យ​ក្រុម​របស់​គាត់​ចុះ​ហត្ថលេខា​ទិញ​​នោះ​រួម​មាន​ ៖ ខ្សែ​បម្រើ​ Ander Herrera, Daley Blind និង​ Juan Mata ខណៈ​ដែល​កុងត្រា​របស់​កីឡាករ​ទាំង​ ៣ រូប​នេះ​គឺ​ត្រៀម​នឹង​ផុត​នា​ចុង​រដូវកាល​នេះ​ហើយ​ និង​មិន​ទាន់​ឃើញ​មាន​ការ​ព្រមព្រៀង​​​ដើម្បី​តកុងត្រា​បន្ថែម​នៅ​ឡើយ​។

ប្រែ​សម្រួល​ ៖ អំពិល​អំពែក​
ប្រភព​ ៖ Express

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial