Conte បង្ហើប​​ថា​គាត់​កម្រ​នឹង​ទទួល​បាន​កីឡាករ​ដែល​គាត់​ចង់​​បាន​ណាស់​

គ្រូ​បង្វឹក​របស់​ក្រុម​តោ​ខៀវ​ Chelsea លោក​ Antonio Conte បាន​និយាយ​ថា​លោក​គ្មាន​មហិច្ឆតា​ខ្ពស់​ទេ​​សម្រាប់​​ការ​ស្នើ​សុំ​ដោះដូរ​​កីឡាករ​របស់​គាត់​ និង​បាន​បង្ហើប​ឲ្យ​ដឹង​ថា​គាត់​​កម្រ​នឹង​ទទួល​បាន​កីឡាករ​ដែល​​ខ្លួន​​បាន​ស្នើ​សុំ​ណាស់​។ ការ​លើក​ឡើង​បែប​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​គាត់​ត្រូវ​បាន​គេ​សួរ​សំណួរ​ទាក់ទង​នឹង​ផែនការ​ដោះដូរ​កីឡាករ​របស់​គាត់​សម្រាប់​ខែ​មករា​នេះ​។

Chelsea ដែល​ជា​ក្រុម​រក្សា​តំណែង​​ជើង​ឯក​​ពាន​លីក​កំពូល​របស់​អង់គ្លេស​ «Premier League» មួយ​នេះ​ត្រូវ​បាន​គេ​ផ្សា​ភ្ជាប់​ជាមួយ​ខ្សែបម្រើ​ Arturo Vidal​ របស់​ក្រុម​ Bayern Munich ខណៈ​ដែល​លោក​ Conte ទំនង​ជា​ចង់​សហការ​ជា​ថ្មី​ជាមួយ​អតីត​តារា​បាល់ទាត់​របស់​ក្រុម​ Juventus រូប​នេះ​។

តែ​ទោះ​ជា​យ៉ាង​ណា​គ្រូ​បង្វឹក​សញ្ជាតិ​អ៊ីតាលី​រូប​នេះ​បាន​ថ្លែង​ប្រាប់​បុស្ដិ៍​ទូរទស្សន៍​ Sky Sport របស់​អ៊ីតាលី​ថា​ ៖ “ខ្ញុំ​គ្មាន​បំណង​ប្រាថ្នា​​អី​ខ្ពស់​​ណាស់​​ណា​ទេ​​ទាក់ទង​នឹង​សំណើ​របស់​ខ្ញុំ​​ ជា​ពិសេស​​ដូច​​​​ដែល​បាន​កើត​ឡើង​ក្នុង​អតីត​​កាល​របស់​ខ្ញុំ​ គឺ​ខ្ញុំ​កម្រ​ទទួល​បាន​កីឡាករ​ដែល​ខ្ញុំ​ស្នើ​សុំ​ណាស់​។​ ហើយ​ខ្ញុំ​តែង​តែ​ចែក​ផ្លូវ​គ្នា​ជាមួយ​ក្លិប​ណា​ដែល​ចាយ​លុយ​​​ត្បិត​ត្បៀត​។”

Chelsea ពេល​នេះ​កំពុង​ឈរ​លើ​ចំណាត់​ថ្នាក់​លេខ​ ៣ ក្នុង​តារាង​នៃ​ក្របខ័ណ្ឌ​ Premier League ដោយ​តាម​ពី​ក្រោយ​ក្រុម​បិសាច​ក្រហម​ Manchester United ដែល​ឈរ​នៅ​ចំណាត់​​​ថ្នាក់​លេខ​ ២ នោះ​ចំនួន​តែ​មួយ​ពិន្ទុ​ប៉ុណ្ណោះ​។

ប្រែ​សម្រួល​ ៖​ អំពិល​អំពែក​
ប្រភព​ ៖ Goal

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial