Real Madrid សង្ឃឹម​ថា នឹង​អាច​នាំ​យក​ខ្សែ​ប្រយុទ្ធ Icardi មក​​ទឹក​ដី Bernabeu បាន!!!

Sky Sport Italia បាន​​រាយការណ៍​ថា ក្លឹប Inter Milan ហាក់​ដូច​ជា មិន​មាន​ភាព​ប្រញាប់ប្រញាល់​ ដើម្បី​បន្ត​កិច្ចសន្យា​ជាមួយ​នឹង​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាហ្សង់ទីន Mauro Icardi នោះ​ទេ។

ពាក្យចចាម​អារ៉ាម​មួយ​ចំនួន​បាន​លើក​ឡើង​ថា ក្លឹប Real Madrid ចង់​បាន​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​រូប​នេះ។ Mauro Icardi បាន​ស៊ុត​បញ្ចូល​ទី​បាន 17 គ្រាប់ ក្នុង 19 ប្រកួត​នៃ Serie A នៅ​រដូវកាល​នេះ។

ទោះ​ជា​យ៉ាង​ណា កីឡាករ Mauro Icardi  បាន​សារភាព​ថា គាត់​ចង់​ស្នាក់​នៅ​ជា​មួយ Inter ប៉ុន្ដែ​ការ​សម្រេច​ចិត្ត​នេះ គឺ​អាស្រ័យ​លើ Inter តើ​​ពួក​គេ​ចង់​បន្តកុងត្រាជាមួយ​​គាត់​ ឬអត់?

ប្រភព៖ បរទេស
ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial