ជូត រោង ម្សាញ់ គ្រាន់​តែ​បើក​ភ្នែក​ភ្លាម នឹង​សម្លឹង​ឃើញ​ទ្រព្យ​ភ្លាម​តែ​ម្ដង!!!

វា​ជា​រឿង​មិន​ធម្មតា​ឡើយ សម្រាប់​ឆ្នាំ​ទាំង ៣ ខាង​លើ​នេះ ព្រោះ​ពួក​គេ​នឹង​អាច​មើល​ឃើញ​ទ្រព្យ​ដែល​ទេវតា​នឹង​ផ្ដល់​ឲ្យ​នៅ​ថ្ងៃ​នេះ។ វា​ក៏​ធ្វើ​ឲ្យ​អ្នក​រស់​នៅ​ក្នុង​ជីវភាព​ដ៏​ល្អ​ប្រសើរ និង​លែង​លំបាក​ដូច​កាល​ពី​មុន​ទៀត​ផង។

សម្រាប់​ឆ្នាំ​ជូត៖ អ្នក​នឹង​ក្លាយ​ជា​មនុស្ស​ដែល​ជោគជ័យ នៅ​ឆ្នាំ​ថ្មី​នេះ ព្រោះ​ទេវតា​តែងតែ​នៅ​ចាំ​មើល​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​អ្នក។ មិន​តែ​ប៉ុណ្ណោះ សេចក្ដី​ព្យាយាម​ទាំង​ឡាយ ក៏​នឹង​ហុច​ផល នៅ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ផង​ដែរ។

សម្រាប់​ឆ្នាំ​រោង៖ អ្នក​ជា​មនុស្ស​ម្នាក់​ដែល​មាន​អំណាច និង​ឥទ្ធិពល​លើ​អ្នក​ដទៃ។ ដូច្នេះ​រាល់​សម្ដី​ទាំង​ឡាយ នឹង​ទទួល​ការ​គាំទ្រ​ពី​មនុស្ស​នៅ​ជុំវិញ​ខ្លួន។ មិន​តែ​ប៉ុណ្ណោះ នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នេះ អ្នក​នឹង​អាច​ទទួល​បាន​លាភ​ពី​ទេវតា​ទៀត​ផង។

សម្រាប់​ឆ្នាំ​ម្សាញ់៖ លាភ​ខ្ពស់​កំពុង​ស្ថិត​នៅ​ក្បែរ​ខ្លួន​អ្នក​នៅ​ពេល​នេះ។ ដូច្នេះ​ប្រសិន​បើ​អ្នក​ចេះ​ឆក់​យក​ឱកាស​នេះ លាភ​ទាំង​នោះ នឹង​អាច​ជួយ​ឲ្យ​អ្នក​រួច​ផុត​ពី​ទុក្ខ​លំបាក​ជាក់​ជា​មិន​ខាន​ឡើយ ហើយ​ក៏​ធ្វើ​ឲ្យ​ជីវភាព​គ្រួសារ​របស់​អ្នក កាន់​តែ​ប្រសើរ​ជាង​ពេល​មុន​ផង​ដែរ។

ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial