បើ​គេ​ទុក​យើង​ចោល​បាន យើង​ក៏​អាច​បំភ្លេច​គេ​បាន​ដែរ តើ​មែន​ទេ?

មនុស្ស​ដែល​ស្រឡាញ់​គ្នា​ពិត គេ​តែង​ផ្តល់​ភាព​សំខាន់ និង​ការ​យក​ចិត្ត​ទុកដាក់​ចំពោះ​គ្នា ​ផ្តល់ភាព​កក់ក្តៅ​ឱ្យ​គ្នា គេ​មិន​ទុក​មនុស្ស​ជាទី​ស្រឡាញ់​ចោល​នោះ​ទេ។ តែ​បើ​មនុស្ស​ដែល​យើង​ស្រឡាញ់​គេ​តែង​តែ​ទុក​យើង​ចោល នោះ​មាន​ន័យ​ថា មិនមែន​គេ​រវល់​នោះទេ ព្រោះ​ថា​មនុស្ស​ស្រឡាញ់​គ្នា​ទោះ​រវល់​យ៉ាង​ណា​ក៏​គេឆ្លៀត​ពេល​បង្ហាញ​ក្តី​ស្រឡាញ់និង​ការ​បារម្ភ​ចំពោះ​គ្នា​ដែរ។

គេទុក​យើង​ចោល​ព្រោះ​តែ​គេ លែង​ចង់​បន្ត​ទំនាក់​ទំនង​​ស្នេហា​ជា​មួយ​យើង គេ​លែង​មាន​អារម្មណ៍​ល្អ​ចំពោះ​យើង តែ​គេ​មិន​ហ៊ាន​ប្រាប់​ទុក​រហូត​ដល់​ថ្ងៃ​មួយ​ដែល​យើង​សុំ​គេ​បែក​ដោយ​ខ្លួន​ឯង ហើយ​គេ​ក៏​ប្រហែល​ជា​បាន​ជួប​អ្នក​ថ្មី​ដែល​គេ​គិត​ថា​ល្អ​ជាង​យើង។

ជា​ការ​ពិត​បើ​គេ​ទុក​យើង​ចោល​បាន យើង​ក៏​អាច​បំភ្លេច​គេ​បាន​ដែរ ព្រោះ​គេ​មិន​ផ្តល់​ភាព​កក់ក្តៅ និង​ក្តី​ស្រឡាញ់​ឱ្យ​យើង​ដូច​មុន​នោះ​ទេ ហើយ​នៅ​ឆ្ងាយ​ពី​គ្នា​យូរៗ​ទៅ​យើង​ក៏​អស់​អារម្មណ៍​ល្អ ចំពោះ​គ្នា ភ្លេចគ្នា ហើយ​វា​បង្កើត​ឱ្យ​មាន​ភាព​ងាយ​ស្រួល​បំផុត ក្នុង​ការ​បំភ្លេច​មុខ និង​បំភ្លេច​ក្តី​ស្រឡាញ់​របស់​មនុស្ស​ម្នាក់។

ដោយ៖ ស្រីលាភ

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial