ញាក់​សាច់!!! លេច​ធ្លាយ​រូប​រាង Galaxy S9+ បំពាក់​កាមេរ៉ា​ភ្លោះ​យ៉ាង​ទាក់​ទាញ!!!

បន្ទាប់​ពី​ប៉ុន្មាន​សប្ដាហ៍​មក​នេះ​រូប​រាង​​របស់ Galaxy S9 និង S9+ ត្រូវ​បាន​លេច​ធ្លាយ​ជា​ច្រើន​​ ប៉ុន្ដែ​ឥឡូវ​នេះ​មាន​រូប​ភាព​លេច​ធ្លាយ​កាន់​តែ​ច្បាស់​ហើយ​ ជា​មួយ​នឹង​រូប​រាង​ដ៏​ទាក់​ទាញ។

បើ​យោង​តាម​គេហទំព័រ​បច្ចេកវិទ្យា​ក្រៅ​ស្រុក​មួយ​បាន​បង្ហាញ​ថា Galaxy S9 ត្រូវ​បាន​រចនា​ឡើង​យ៉ាង​ប្រណិត​ដោយ​ Galaxy S9 បាន​បំពាក់​កាមេរ៉ា​​ខាង​ក្រោយ​ចំនួន​មួយ​គ្រាប់​អម​ជា​មួយ​ទ្រនាប់​ស្កេន​ក្រយៅ​ដៃ​ពី​ខាង​ក្រោម និង​ Galaxy S9+ ត្រូវ​បាន​បំពាក់​កាមេរ៉ា​ពីរ​គ្រាប់​អមជា​មួយ​នឹង​ទ្រនាប់​ស្កេន​ក្រយៅ​ពី​ខាង​ក្រោម​ផង​ដែរ។ សម្រាប់​ពត៌​មាន​លម្អិត​នោះ​ក្រុម​ហ៊ុន Samsung មិន​ទាន់​បាន​បង្ហាញ​ច្បាស់​លាស់​នៅ​ឡើយ​នោះ​ទេ ប៉ុន្ដែ​អាច​នឹង​មក​ដល់​នៅ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ហើយ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial