ព្រម​ឱ្យ​គេ​ទៅ​ទេ បើ​មនុស្ស​ដែល​យើង​ស្រឡាញ់​គេ​បាន​ជួប​មនុស្ស​ដែល​គេ​ពេញ​ចិត្ត​ហើយ?

ជា​ការ​ពិត គឺ​ពិត​ជា​ពិបាក​ផ្តល់​ចម្លើយ​សម្រាប់​សំណួរ​ខាង​លើ​នេះ​ណាស់។ មនុស្ស​ដែល​គ្មាន​ក្តីស្រឡាញ់​ចំពោះ​នរណា​ម្នាក់ ប្រាកដ​ណាស់​ថា គេអាច​ផ្តល់​ចម្លើយ​ជូន​សំណួរ​ខាងលើ​នេះ​យ៉ាង​ស្រួល តែ​សម្រាប់​មនុស្ស​ដែល​មាន​ក្តី​ស្រឡាញ់​ចំពោះ​មនុស្ស​ម្នាក់ គឺពិត​ជា​ពិបាក​ក្នុង​ការ​ផ្តល់​ចម្លើយ។

វាជា​រឿង​ពិត​មួយ ដែល​មិន​អាច​បដិសេធ​បាន​ដែល​ថា យើង​កំពុងតែ​ស្រឡាញ់​មនុស្ស​ម្នាក់​យ៉ាង​ងុបងុល ហើយ​យើង​ព្រម​ឱ្យ​គេ​ទៅ​អ្នក​ផ្សេង ដែល​គេ​ពេញ​ចិត្ត​នោះ​ទេ ​ទោះបី​ជា​យើង​ដឹង​ថា គេ​មិន​បាន​ស្រឡាញ់​យើង​ដូច​ដែល​ធ្លាប់​ស្រឡាញ់​ក៏​ដោយ។

ហើយ​ជួនកាល​ទៀត ទោះបី​ជា​យើង​ព្រម​ឱ្យ​គេ​ទៅ ក៏​ចិត្ត​យើង​មិន​សប្បាយ​ចិត្ត​ដែរ ហើយ​ប្រាកដ​ណាស់​ថា យើង​នឹង​យំ​សោក កើត​ទុក្ខ​រីងរៃ មិន​លស់​ថ្ងៃ​នោះ​ទេ ព្រោះ​ព្រម​ឱ្យ​គេ​ទៅ​ទាំង​ចិត្ត​មិន​ចង់ ហើយ​ទោះ​ចង់​ឃាត់​គេ​ក៏​គេ​មិន​នៅ ជា​រឿង​មូយ​ដ៏​សែន​វេទនា​អារម្មណ៍​យ៉ាង​ខ្លាំង។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ បើ​យើង​ចង់​ឃាត់ឃាំង​គេ​ទុក​ក៏​មិន​ឃើញ​ថា បាន​សប្បាយ​ចិត្ត​អី​នោះ​ដែរ ព្រោះ​ថា​គេ​លែង​មាន​អារម្មណ៍​ល្អ​ចំពោះ​យើង​ទៀត​ហើយ ឃាត់​គេ​បាន​តែ​រូប តែ​មិន​អាច​ហាម​ចិត្ត​គេ​មិន​ឱ្យស្រឡាញ់​អ្នក​ដែល​គេ​ពេញ​ចិត្ត​នោះ​បាន​ទេ។ ដូច្នេះ ឱ្យ​គេ​ទៅ ដោះលែង​គេ​ទៅ ជា​រឿង​មួយ​ដ៏​ប្រសើរ ទោះបី​ត្រូវ​ឈឺ​ចាប់ តែ​វា​គ្រាន់តែ​ឈឺ​មួយ​គ្រា​ទេ យូរៗ​ទៅ​វា​លែង​អី​ហើយ ជូនពរ​គេ​ឱ្យ​សម​តាម​បំណង ចាត់​ទុកថា​យើង​គ្មាន​និស្ស័យ​ទៅ​ចុះ ព្រោះថា​មិន​អាច​បង្ខំ​ឱ្យ​គេ​ស្រឡាញ់​យើង ​តែ​ក៏​មិន​អាច​បង្ខំខ្លួនឯង​ឱ្យ​ធ្វើ​រឿង​អាត្មា​និយម​នោះ​ដែរ។

ដោយ៖ ស្រីលាភ

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial