លេចធ្លាយវីដេអូដែលបានបង្ហាញរូបរាងរបស់ Sony Xperia L2 ដ៏ទាក់ទាញ!!!
ទូរស័ព្ទ Xperia L1 គឺជាស្មាតហ្វូនមួយក្នុងចំណោមទូរស័ព្ទស្មាតហ្វូនដែលតម្លៃថោកបំផុតរបស់ក្រុមហ៊ុន Sony ដែលបានដាក់លក់ដោយក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ជប៉ុនកាលពីឆ្នាំមុន។ ដោយបានដាក់បង្ហាញនៅ Mobile World Congress (MWC) ឆ្នាំ 2017 កាលពីខែកុម្ភៈទូរស័ព្ទ Xperia L1 នឹងទទួលបានការគាំទ្រច្រើនផងដែរពីសំណាក់អតិថិជន។
ទន្ទឹមគ្នានេះផងដែរក៏មានពត៌មានលេចធ្លាយរូបរាងរបស់ Xperia L2 ដោយរចនារូបរាងយ៉ាងទាក់ទាញ។ វីដេអូចំនួន ២៣នាទី ដែលបានបង្ហាញរូបរាងរបស់ Xperia L2 ត្រូវបានលេចធ្លាយចេញពីគណនីយូធូបមួយ។
បើយោងតាមពត៌មានពីគេហទំព័របច្ចេកវិទ្យាក្រៅស្រុកមួយបានអោយដឹងថា Xperia L2 បំពាក់អេក្រង់ទំហំ 5.5អ៊ីញ និងបំពាក់ប្រព័ន្ធដំណើរការ Qualcomm Snapdragon 630 អមជាមួយនឹង RAM ទំហំ 2GB ចំណែកឯពត៌មានលម្អិតនោះក្រុមហ៊ុន Sony មិនទាន់បង្ហាញច្បាស់លាស់នៅឡើយនោះទេ ប៉ុន្ដែក្រុមហ៊ុនអាចនឹងប្រកាសនៅក្នុងពេលឆាប់ៗខាងមុខនេះហើយ៕
- ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ