ឆ្លូវ វក និង​កុរ អាច​កើប​លុយ​មុន​ចូល​ឆ្នាំ​ចិន….

សម្រាប់​បុគ្គល​ទាំង​ឡាយ​ដែល​កើត​ក្នុង​ឆ្នាំ​ណា​មួយ នៃ​ឆ្នាំ​ទាំង ៣ ខាង​លើ​នេះ នឹង​ទទួល​បាន​លាភ​ដែល​នឹក​ស្មាន​មិន​ដល់ នៅ​មុន​ពេល​ចូល​ឆ្នាំ​ចិន​មក​ដល់។

សម្រាប់​ឆ្នាំ​ឆ្លូវ៖ អ្នក​នឹង​អាច​ចំណេញ​បាន​ប្រាក់​ច្រើន​ចូល​មក នៅ​មុន​ពេល​ចូល​ឆ្នាំ​ចិន​នេះ។ មិន​តែ​ប៉ុណ្ណោះ អ្នក​ត្រូវ​ត្រៀម​ឥរិយា​បថ និង​ចេះ​ក្ដោប​ក្ដាប់​ឱកាស ទើប​អាច​សម្រេច​បាន​នូវ​លាភ​ទាំង​នោះ។

សម្រាប់​ឆ្នាំ​វក៖ នៅ​មុន​ពេល​ចូល​ឆ្នាំ​ចិន​មក​ដល់ អ្នក​នឹង​ជួប​មនុស្ស​ម្នាក់​ដែល​តាម​ជួយ​ទំនុក​បម្រុង និង​ជួយ​ដោះស្រាយ​បញ្ហា​របស់​អ្នក មិន​ថា​មាន​រឿង​អ្វី​កើត​ឡើង​ក៏​ដោយ។ មិន​តែ​ប៉ុណ្ណោះ គេ​ក៏​នាំ​សេចក្ដី​ចម្រើន និង​សុភមង្គល​មក​ឲ្យ​អ្នក​ទៀត​ផង។

សម្រាប់​ឆ្នាំ​កុរ៖ នៅ​មុន​ចូល​ឆ្នាំ​ចិន​នេះ លាភ​របស់​អ្នក​នឹង​កើន​ឡើង​ខ្ពស់ ហួស​ពី​ការ​ស្មាន។ អ្នក​នឹង​អាច​សម្រេច​បាន​រាល់​បំណង​ប្រាថ្នា​ទាំង​ឡាយ​របស់​ខ្លួន​កាល​ពី​មុន មិន​ថា ជា​បំណង​ប្រាថ្នា​តូច​តាច ឬ​បំណង​ប្រាថ្នា​ធំ​ឡើយ។

ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial