ប្រទេសវៀត​ណាម​បង្កើត​កងកម្លាំង​អ៊ិនធើណែត​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​បញ្ហា​ខុស​ឆ្គង

ប្រទេស​វៀតណាម​បាន​ប្រគល់​ភារកិច្ចដល់​សមាជិក 10,000 នាក់​នៃអង្គភាព​អ៊ិនធឺណេតយោធា​ថ្មី​ដែល​ប្រឆាំង​នឹង​ទស្សនៈខុស​ឆ្គង​តាម​ប្រព័ន្ធ​អ៊ីនធឺណេត។

សារព័ត៌​មាន Reuters បាន​រាយការណ៍ថា ត្រូវ​បាន​គេដាក់​ឈ្មោះថា​ Force 47 ហើយ​អង្គភាព​នេះ​ត្រូវបានបង្កើត​ឡើង​អំឡុងការ​បង្ក្រាប​ទៅលើ​អ្នករិះគន់​របបកុម្មុយនិស្ត​តែមួយ​គត់​របស់ប្រទេស។

កាសែត Tuoi Tre បាន​ដកស្រង់​សម្តីរបស់លោក​ឧត្តមសេនីយ៍​ឯក Nguyen Trong Nghia ដែល​បានកត់​ត្រាដោយ​សារព័ត៌មានថា កម្លាំង​​ 47 នាក់​កំពុងដំណើរ​ការនៅ​ក្នុងវិស័យ​ជាច្រើន។ លោក​ឧត្តម​សេនីយ៍បាននិយាយ​ថា “គ្រប់​នាទី គ្រប់​ម៉ោង យើងត្រូវ​ត្រៀមខ្លួន​ប្រយុទ្ធប្រឆាំង​នឹងទស្សនៈមិន​ត្រឹមត្រូវ” ។

ទិន្នន័យ​ពី​ Freedom House បាន​ចុះផ្សាយថា​ ប្រទេសវៀត​ណាម​គឺជា​កន្លែង​ដ៏អាក្រក់បំផុត​នៅក្នុង​ពិភពលោក​សម្រាប់សេរីភាព​អ៊ីនធឺណេត។ យោង​តាមអង្គការ​ឃ្លាំមើល​សិទិ្ធមនុស្ស​ប្រទេសនេះ​បាន​ដាក់គុក​អ្នកសរសេរ​ប្លុក​ និងសកម្មជន​ចំនួន 19 នាក់​ក្នុង​ឆ្នាំ 2016៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial