ពីនារីម្នាក់៖ ហេតុផល​តែ​មួយ​គត់​ដែល​ខ្ញុំ​ស្រឡាញ់​អ្នក នោះ​គឺ​ព្រោះ​តែ​អ្នក​ស្រឡាញ់​ខ្ញុំ!!!

គេតែងតែ​និយាយ​ថា​ ស្នេហា ឬ​ក្តី​ស្រឡាញ់​គ្មាន​ហេតុផល​នោះ​ទេ ព្រោះ​មិន​ដឹង​ថា​និយាយ យ៉ាង​មិច​ឱ្យ​សម​នឹង​សំណួរ​ដែល​សួរ​ថា ៖ ហេតុអ្វី​បាន​ជា​អ្នក​ស្រឡាញ់​ខ្ញុំ? ចម្លើយ​តែ​មួយ​នោះ គឺ​ព្រោះ​ស្រឡាញ់ មិន​ដឹង​ថា មក​ពី​ហេតុអ្វី ឬ​អាច​និយាយ​ថា មក​ពី​និស្ស័យ​ទេ​ដឹង?

ប៉ុន្តែ​សម្រាប់​នារី​ម្នាក់​នេះ នាង​មាន​ហេតុផល​ច្បាស់លាស់ ក្នុង​ការ​ស្រឡាញ់​មនុស្ស​ម្នាក់​ព្រោះ​ថា នាង​នឹង​តប​ក្តី​ស្រឡាញ់​ទៅ​កាន់​បុរស​ម្នាក់​វិញ ដោយសារ​តែ​បុរស​ម្នាក់​នោះ ក៏ស្រឡាញ់​នាង​ដែរ មាន​ន័យ​ថា នាង​ស្រឡាញ់​តែ​នរណា​ដែល​គេ​ស្រឡាញ់​នាង នាង​ធ្វើ​បែប​នេះ​ក៏​ព្រោះ មនុស្ស​ខ្លះ​យើង​ខំ​ស្រឡាញ់​គេ តែ​គេ​មិន​បាន​តបការ​ស្រឡាញ់​មក​យើង​វិញ​ទេ វា​នាំ​ឱ្យ​កើត​ការ​ខក​ចិត្ត។

ហេតុនេះ ចូរ​ស្រឡាញ់​នរណា​ដែល​ស្រឡាញ់​យើង ព្រោះ​យើង​មិន​បាច់​ហត់​តម្រូវ​ចិត្ត​គេ​គ្រប់​ពេល​នោះទេ ហើយ​ហេតុផល​តែ​មួយ​ដែល​ខ្ញុំ​ស្រឡាញ់​អ្នក​​នោះ ក៏​ព្រោះតែ​អ្នក​ស្រឡាញ់​ខ្ញុំ ហើយ​មាន​ក្តីស្រឡាញ់​ចំពោះ​ខ្ញុំ​តែ​ម្នាក់​ជា​រៀង​រហូត។

ដោយ៖ ស្រីលាភ

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial