បើ​អ្នក​ធ្វើ​បាន​ដូច​ការ​អធិប្បាយ​របស់​អត្ថបទ​នេះ នោះ​មាន​ន័យ​ថា ជីវិត​របស់​អ្នក​មិន​ខ្វះឡើយ​នូវ​សេចក្តី​សុខ!!!

មនុស្ស​រស់​នៅ​តែងតែ​មាន​ការ​ប្រកួត​ប្រជែង​គ្នា នោះ​ក៏​ព្រោះតែ​ដើម្បី​បំពេញ​តម្រូវ​ការ​នៅ​ក្នុង​សង្គម។ ជាទូទៅ​ដើម្បី​បាន​ក្តីសុខ ដោយ​មិន​ចាំ​បាច់​ចំណាយ​លុយ ចូរ​យើង​ធ្វើជា​មនុស្ស​ដែល​មាន​ចិត្ត​កុំ​ទៅ​ចាប់​អារម្មណ៍​ថា អ្នក​ណា​ស្រឡាញ់​យើង ឬ​មិន​ស្រឡាញ់ ​ស្អប់​យើង ឬ​មិន​ស្អប់។

កុំទៅ​យក​ចិត្ត​ទុក​ដាក់ កុំ​ទៅ​គិត កុំ​ទៅ​ខ្វល់ កុំ​ទៅ​រវល់ គិត​ត្រឹម​ថា យើង​ធ្វើ​តួនាទី​ប្រចាំ​ថ្ងៃ​របស់​យើង​ឱ្យ​បាន​ល្អ​បំផុត​ទៅ គឺ​បាន​ហើយ ដោយ​មិន​បៀតបៀន​ធ្វើ​បាប ឬ​យក​ប្រៀប​លើ​អ្នក​ណា មិន​បំផ្លាញ​អ្នក​ណា។

ចូរ​ធ្វើតែ​អ្វី​ដែល​ល្អៗ សាង​បុណ្យ​កុសល រក្សា​ចិត្ត​ឱ្យ​បរិសុទ្ធ គឺ​គ្រប់គ្រាន់​ហើយ។ ចំណែក​អ្នក​ណា​ស្រឡាញ់ ឬ​ស្អប់​យើង​មិន​អាច​ហាម​គេ​បាន​ឡើយ តែ​យើង​ចូរ​ហាម​ចិត្ត​ខ្លួន​ឯង កុំ​ឱ្យ​ទៅ​ខឹង​នរណា។ ចូរ​ចេះ​ដាក់​ចុះ ព្រម​អភ័យ និង​អហោសិ​កម្ម​ឱ្យ​គ្រប់​មនុស្ស​ដែល​ធ្វើ​មិន​ល្អ​ចំពោះ​យើង នោះ​ជីវិត​របស់​យើង​មិន​ខ្វះ​ទេ​សេចក្តីសុខ។

ដោយ៖ ស្រីលាភ

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial