ស្រឡាញ់​មនុស្ស​ម្នាក់​ដែល​គេ​មិន​បាន​ស្រឡាញ់​យើង ប្រៀប​ដូច​ជា​ យក​ពងមាន់​ទៅ​ជល់​នឹង​ថ្ម

គេ​តែង​តែ​លើក​ឡើង​ថា ក្ដី​ស្រឡាញ់​ត្រូវ​កើត​ឡើង​ពី​ចិត្ត និង​​ចិត្ត ពី​ការ​ស្រឡាញ់​របស់​គូ​ភាគី​ទាំង​សង​ខាង។ ពិត​ណាស់! វា​ពិត​ជា​ដូច​អ្វី​ដែល​គេ​បាន​និយាយ​មែន ព្រោះ​ស្នេហា មិន​អាច​បង្ខំបង្ខិត​ពី​នរណា​ម្នាក់ ឬ​មាន​គំនាប​ផ្នែក​ណា​មួយ​ឡើយ។

ការ​ស្រឡាញ់​មនុស្ស​ម្នាក់​ដែល​គេ​មិន​បាន​ស្រឡាញ់​យើង វា​មិនខុស​អ្វី​ពី​ការ​យក​ពង​មាន់ ទៅ​ជល់​នឹង​ថ្មនោះ​ឡើយ ទោះ​បី​ជា​អ្នក​ព្យាយាម​ហត់​នឿយ​យ៉ាង​ណា​ក៏​ដោយ បើ​គេ​មិន​ស្រឡាញ់​យើង ហើយ​យើង​នៅ​តែ​បរាជ័យ។

លើស​ពី​នេះ​ទៅ​ទៀត ក្រៅ​ពី​ភាព​បរាជ័យ យើង​ក៏​អាច​ទទួល​រង​នូវ​វិបត្តិ​ផ្លូវ​ចិត្ត​ដ៏​ធ្ងន់​ធ្ងរ​ចំពោះ​ខ្លួន​ឯង​ផង​ដែរ។ ដើម្បី​សម្រេច​នូវ​ស្នេហា​ដ៏​ប្រពៃ​មួយ អ្នក​គប្បី​សម្លឹង​មើល​មនុស្ស​ម្នាក់ ដែល​ស្រឡាញ់​យើង ហើយ​យើង​ក៏​មាន​ចិត្ត​ទៅ​លើ​គេ​ដែរ ទើប​ស្នេហា​មួយ​អាច​ទទួល​បាន​ភាពជោគជ័យ។

ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial