ច្បាស់​ណាស់! ដើម​ឆ្នាំ​នេះ ខាល ថោះ រោង នឹង​មាន​លុយ​ចូល​ច្រើន​ជាង​ចេញ

វា​ជា​រឿង​មួយ​ដែលមិន​អាច​ប្រកែក​បាន​ឡើយ សម្រាប់​ឆ្នាំ​ទាំង ៣ ខាង​លើ​នេះ ព្រោះ​ពួក​គេ​នឹង​អាច​ទទួល​បាន​លាភ​ធំ​មួយ​ដែល​មិន​នឹក​ស្មាន​ដល់ ហើយ​អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ លុយ​នឹង​ហូរ​ចូល ច្រើន​ជាង​ហូរ​ចេញ។

សម្រាប់​ឆ្នាំ​ខាល៖ នៅ​ដើម​ឆ្នាំ​ថ្មី​នេះ អ្នក​នឹង​នាំ​យក​របស់​ទ្រព្យ​ជា​ទី​គាប់​ចិត្ត​មក​ទុក​ក្នុង​ផ្ទះ ហើយ​វា​នឹង​ជួយ​ឲ្យ​អ្នក​កាន់​តែ​មាន​ក្ដី​សុខ សុភមង្គល និង​ភាព​ចម្រុង​ចម្រើន​កាន់​តែ​ខ្លាំង​ឡើង។

សម្រាប់​ឆ្នាំ​ថោះ៖ ភាព​ឆ្លាត​វៃ​របស់​អ្នក បាន​បង្ហាញ​ខ្លួន​ទៀត​ហើយ នៅ​ដើម​ឆ្នាំ​នេះ ហើយ​វា​ក៏​ជា​ពេល​ដែល​អ្នក​ត្រូវ​ប្រមូល​លុយ​ជា​ច្រើន​មក​ទុក​ក្នុង​ឃ្លាំង​ដែរ។ មិន​ថា តែ​ប្រកប​របរ​អ្វី​នោះ​ទេ អ្នក​នឹង​ទទួល​បាន​ប្រាក់​ចំណេញ​ជា​និច្ច​នៅ​ឆ្នាំ​ថ្មី​នេះ។

សម្រាប់​ឆ្នាំ​រោង៖ មហិច្ឆតា​របស់​អ្នក​ធំ​ធេង​ណាស់។ ដូច្នេះ​រាល់​ក្ដី​ប្រាថ្នា​តូច​តាច​ទាំង​ឡាយ​អ្នក​នឹង​អាច​សម្រេច​បាន​ជោគជ័យ​ក្នុង​រយៈពេល​មួយ​ពព្រិច​ភ្នែក​ប៉ុណ្ណោះ។ លើស​ពី​នេះ​ទៅ​ទៀត ឆ្នាំ​ថ្មី​នេះ​ដែរ អ្នក​នឹង​មាន​លុយ​ហូរ​ចូល​ច្រើន​ជាង​ហូរ​ចេញ។

ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial