ថ្ងៃ​នេះ រោង ម្សាញ់ និង​រការ អាច​មាន​លាភ​ផុស​នៅ​ចំពោះ​មុខ!!!

លាភ​នឹង​អាច​ផុស​នៅ​ចំពី​មុខ​ឆ្នាំ​ទាំង ៣ ខាង​លើ​នេះ ហើយ​គេ​នឹង​អាច​មាន​រឿង​ល្អៗ​ជា​ច្រើន​កើត​ឡើង​នៅ​ឆ្នាំ​ក្រោយ​នេះ​ទៅ។ ចង់​ដឹង​យ៉ាង​ណា​ខ្លះ​ទៀត សូម​អាន​​ទាំង​អស់​គ្នា!!!

សម្រាប់​ឆ្នាំ​រោង៖ កាល​ពី​មុន​រាសី​របស់​អ្នក​ឡើង​ចុះ​មិន​ទៀតទាត់​ឡើយ។ ប៉ុន្តែ​ចាប់​ពី​ឆ្លង​ឆ្នាំ​រួច​ហើយ អ្នក​នឹង​លែង​មាន​អ្វី​ជា​ការ​រាំងស្ទះ​បន្ត​នោះ​ទេ។ ដូច្នេះ​ហើយ​នៅ​ឆ្នាំ​ក្រោយ​នេះ អ្នក​មិន​ចាំ​បាច់​រស់​នៅ​ក្នុង​ជីវភាព​ក្រីក្រ​លំបាក​ទៀត​ឡើយ។

សម្រាប់​ឆ្នាំ​ម្សាញ់៖ គ្មាន​អ្វី​ត្រូវ​លាក់​បាំង​ទៀត​ទេ។ ពេល​នេះ​អ្នក​កើត​ឆ្នាំ​ម្សាញ់ នឹង​ទទួល​បាន​រឿង​ល្អៗ​ជា​ច្រើន​នៅ​ក្នុង​ជីវិត មិន​ថា​ការងារ ឬ​សុភមង្គល​នៅ​ក្នុង​គ្រួសារ​នោះ​ទេ។ ជា​ពិសេស​នៅ​ឆ្នាំ​ថ្មី​ខាង​មុខ​នេះ អ្នក​នឹង​អាច​ជួប​តែ​មនុស្ស​ដែល​នាំ​សុភមង្គល​មក​ឲ្យ​ប៉ុណ្ណោះ។

សម្រាប់​ឆ្នាំ​រការ៖ នៅ​ដើម​ឆ្នាំ​ថ្មី​ដែល​នឹង​ឈាន​ចូល​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ អ្នក​នឹង​មាន​ផ្កាយ​សំណាង​រះ​នៅ​ជិត​ខ្លួន ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គោល​បំណង​ទាំង​ឡាយ​បាន​សម្រេច​ដូច​បំណង​ទាំង​អស់ ហើយ​ក៏​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​អ្នក​មាន​ផង​ដែរ។

ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial