លក្ខណៈ​ទាំង ៦ របស់​មនុស្សស្រី​ដែល​តែង​តែ​ធ្វើ​ដាក់​មនុស្ស​ជាទី​ស្រឡាញ់ នោះ​មាន​ន័យ​ថា…

មនុស្ស​ស្រី​ម្នាក់ៗ​តែងតែ​មាន​លក្ខណៈ​ទាំង​ប្រាំមួយ​នេះ​មិន​អាច​ខ្វះបាន នៅ​ពេល​មាន​ស្នេហា មិន​ថា ស្ថិត​ក្នុង​ស្ថានភាព​បែប​ណា​នោះ​ទេ នាង​ធ្វើ​បែបនេះ ក៏​ព្រោះ៖

នាង​តែង​តែ ងរង៉ក់​ច្រើន៖ ព្រោះ​នាង​ចង់ឱ្យបុរស​ដែល​នាង​ស្រឡាញ់​លួង​នាង ​បញ្ជាក់​ថា គេ​មិន​ធុញ​ជា​មួយ​នាង​ហើយ​ស្រឡាញ់​បារម្ភ​តែ​ចំពោះ​នាង។

ស្តីឱ្យ៖ នាង​តែងតែ​ស្តី​ឱ្យ​មនុស្ស​ជាទី​ស្រឡាញ់​ព្រោះ​តែ​នាង​ស្រឡាញ់ ។

ហាម៖ នាង​តែងតែ​ហាម​នៅ​ពេល​បុរស​នោះ ធ្វើអ្វីមួយ​ដែល​នាង​គិត​ថា មិន​សម នោះ​ក៏​ព្រោះ​តែ​នាង​បារម្ភ។

ខ្វល់៖ នាង​ខ្វល់​ច្រើន គិត​ច្រើន​ចំពោះ​មនុស្ស​ជាទីស្រឡាញ់ ព្រោះ​នាង​នឹក​បុរស​ម្នាក់​នោះ។

ខឹង៖ នាង​ខឹង ព្រោះ​នាង​ចង់​ឱ្យ​បុរស​យល់​ពី​ជម្រៅ​ចិត្ត​នាង។
បែក៖ នាង​តែងតែ​និយាយ​ពាក្យ​ថា បែក នៅ​ពេល​មាន​អារម្មណ៍​មិន​ល្អ នោះ​ក៏​ព្រោះ​តែ​នាង​ចង់​លឺ​ពាក្យ​ថា កុំទៅ មិន​មែន​ពាក្យថា តាម​ចិត្ត​នោះទេ។

ដោយ៖ ស្រីលាភ

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial