សកម្មភាព​ខាងក្រៅ​មួយ​ចំនួន ដែល​អាច​បញ្ជាក់​ពី​លក្ខណៈ​ចិត្ត​ខាង​ក្នុង​របស់​មនុស្ស​បាន!!!

តាម​ពិត​យើង​មិន​អាច​វាយ​តម្លៃ​ទៅលើ​បុគ្គល​ម្នាក់ ដោយ​គ្រាន់តែ​ឃើញ​ពី​ភាព​ក្រៅ ឬ​សំបក​ក្រៅ​របស់​គេ​នោះ​ទេ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សកម្មភាព​ដែល​មនុស្ស​តែង​តែ​ប្រព្រឹត្ត​រាល់​ថ្ងៃ​នោះ គឺ​បាន​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​ចិត្ត ឬ​លក្ខណៈ​ខាង​ក្នុង​មួយ​ចំនួន​របស់​មនុស្ស​បាន​ដូច​ជា៖

ប្រសិន​បើ​មនុស្ស​ម្នាក់​តែង​តែ​យំ​ជា​មួយ​រឿង​តូច​តាច នោះ​មាន​ន័យ​ថា គេ​ជា​មនុស្ស​មាន​បេះដូង​ទន់​ជ្រាយ។

ប្រសិន​បើ​មនុស្ស​ម្នាក់ និយាយ​តិច តែ​លឿន មាន​ន័យ​ថា គេ​កំពុងតែ​រក្សា​នូវ​ការ​សម្ងាត់។

ប្រសិន​បើ​មនុស្សម្នាក់​តែងតែ​សើច​ច្រើន ជា​មួយ​រឿង​លេង​ឡិកឡក់ នោះ​មាន​ន័យ​ថា ​គេជា​មនុស្ស​ដែល​ឯកា ហើយ​លាក់​នូវ​អារម្មណ៍​នោះ​យ៉ាង​ជ្រាលជ្រៅ។

ប្រសិន​បើ​មនុស្ស​ម្នាក់ តែងតែ​ខឹង​ជាមួយ​រឿង លេង​សើច​តិច​តួច នោះ​មាន​ន័យ​ថា គាត់​ត្រូវការ​ក្តី​ស្រឡាញ់។

ប្រសិន​បើ​មនុស្សម្នាក់​តែង​តែ​​លួច​យំ​ម្នាក់​ឯង នៅ​ពេល​ខក​បំណង​ក្នុង​រឿង​អ្វី​មួយ​នោះ​មាន​ន័យ​ថា គេ​កំពុងតែ​លាក់​បញ្ហា​រាប់​លាន​ជំពូក​នៅ​ក្នុង​ចិត្ត។

ដោយ៖ ស្រីលាភ

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial