ក្រុម​ហ៊ុន Apple នៅ​តែ​ទទួល​ការ​ផ្គត់​ផ្គង់​អេក្រង់ OLED ពី​ Samsung ដដែល​

ទូរស័ព្ទ iPhone X មាន​អេក្រង់ OLED ថ្មី​ជា​លើក​ដំបូង​ដែល​មិនធ្លាប់​មាននៅក្នុងទូរ​ស័ព្ទ iPhone ព្រោះ​ម៉ូដែល​មុនទាំង​អស់​ត្រូវបាន​បំពាក់​អេក្រង់ LCD ។  អ្នកផលិត​អេក្រង់ OLED ដ៏ធំ​បំផុត​មួយរបស់ LG Display ឥឡូវ​នេះបាន​បញ្ជាក់​ថា ខ្លួន​មិនបានផ្គត់​ផ្គង់​អេក្រង់​ OLED ម្រាប់​ទូរស័ព្ទ iPhone ជំនាន់​ក្រោយ​ទេ នេះមាន​ន័យថា​ ​ទំនង​ជា​​ត្រូវ​បានផ្គត់​ផ្គង់​​ដោយ​របស់​ក្រុមហ៊ុន Samsung។

បច្ចេក​វិទ្យាអេក្រង់ OLED របស់​ក្រុមហ៊ុន Samsung បាន​បង្ហាញខ្លួន​ជាលើក​ដំបូងនៅ​លើទូរស័ព្ទកាល​ពីឆ្នាំ 2010 ហើយ​ក្រុមហ៊ុន​​កំពុងធ្វើឱ្យប្រសើរឡើង​នូវអេក្រង់​សម្រាប់​ឆ្នាំនេះ។ ក្រុម​ហ៊ុន Apple កាល​ពីមុន​បាននិយាយថា ខ្លួន​​កំពុង​តែ​ស្វែង​រក​អ្នក​ផ្គត់​ផ្គង់​អេក្រង់​ប្រភេទ OLED ជំនួស​ក្រុម​ហ៊ុន Samsung ប៉ុន្ដែ​​ឆ្នាំ​នេះ​អា​ច​នឹង​ត្រូវ​បាន​ផ្គត់ផ្គង់​ដោយ​ក្រុម​ហ៊ុន Samsung ដដែល​៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial