អ្នក​ស្រាវ​ជ្រាវ​បង្កើត​បច្ចេក​វិទ្យា​ថ្មី Mobile Nail អាច​ប្រើ​ជំនួស​ទូរស័ព្ទ​ដៃ​បាន​

ទូរ​ទស្សន៍ O2 របស់​ចក្រភព​អង់គ្លេស​បាន​បង្ហាញ​គំរូ​សម្រាប់​ឧបករណ៍ wearable ថ្មី​មួយដែល​អាចកាត់​បន្ថយ​គម្លាត​រវាងម៉ូត និងបច្ចេក​វិទ្យា។ សារព័ត៌​មាន Mobile News បានរាយការ​ណ៍​ថាក្រុមហ៊ុន O2 បាន​សហការ​ជាមួយ​ក្រុម​ហ៊ុន Nails Inc នៅទីក្រុងឡុង​ដើម្បីបង្កើត “Mobile Nail” ដែល​ជា​បច្ចេកវិទ្យា​ក្រចក​ដែល​អាច​ប្រើបាន​ជាទូរស័ព្ទដៃ។

​​Mobile Nail ត្រូវ​បាន​​ភ្ជាប់​ជាមួយទូរស័ព្ទ​ដោយ​ប្រើប៊្លូ​ធូស ​និង​អនុញ្ញាតឱ្យ​អ្នកប្រើឆ្លើយ​តប​ការហៅ​ទូរស័ព្ទហៅ​ ឬការស្ដាប់​ចម្រៀង​ជា​ដើម​។ Mobile Nail នេះ​ក៏អាច​ប្ដូរ​តាមបំណង​បាន​ផ​ងដែរហើយ​អាចត្រូវ​បានកែ​សម្រួលដោយ​រចនាក្រចក​ផ្សេងៗ​គ្នា។

ក្រៅ​ពីការ​ដាក់បង្ហាញ​ទូរស័ព្ទ Mobile Nail O2 បាន​ចេញផ្សាយ​របាយការណ៍​ថា​អនាគតនៃ​បច្ចេក​វិទ្យា​អាចកាន់​តែ​ទំនើប​ជាង​ថែម​ទៀត ហើយ​ក្រុម​ហ៊ុន​ក៏​បាន​សិក្សា​បន្ថែម​ទៀត​ផង​ដែរ ដើម្បី​បង្ហាញ​នូវ​បច្ចេក​វិទ្យា​កាន់​ឆ្លាត​វៃ​​៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial