អ្នកវិទ្យាសាស្ត្របង្ហាញថាទំលាប់ ៥ យ៉ាងខាងក្រោមធ្វើអោយមនុស្សឆ្លាតវៃ

អ្នកវិទ្យាសាស្ត្របានបង្ហាះថាអ្នកអាចបង្កើនភាពឆ្លាតវៃរបស់អ្នកបានដោយគ្រាន់តែកែទម្លាប់របស់អ្នកអោយដូចខាងក្រោមនេះ៖

-លេងឧបករណ៍តន្ត្រី
អ្នកវិទ្យាសាស្ត្រលើកឡើងថាលេងឧបករណ៍តន្ត្រីជាទៀងទាត់អាចកែប្រែទំរង់ និងអំណាចរបស់ខួរក្បាលបាន ហើយជារឿយៗតន្ត្រីត្រូវបានគេប្រើប្រាស់សម្រាប់ការព្យាបាល។

-អានអោយបានច្រើន
អ្នកដែលជោគជ័យច្រើនតែជាមនុស្សដែលពូកែ និងចង់ដឹងច្រើន។

-ធ្វើលំហាត់ប្រាណ
ការហាត់ប្រាណត្រឹមតែ ១៥ នាទីក៏អាចជួយពង្រឹងដល់ការចងចាំរបស់អ្នក, ការផ្តោតអារម្មណ៍ និងការយល់ដឹងបានដែរ។

-រៀនភាសាថ្មីៗ
ការសិក្សាស្រាវជ្រាវបង្ហាញថាអ្នកដែលចេះនិយាយច្រើនជាងមួយភាសា គឺអាចមានសមត្ថភាពក្នុងការដោះស្រាយបញ្ហាបានលឿនជាងមនុស្សធម្មតា។

-ហ្វឹកហាត់ខួរក្បាល
អ្នកជំនាញនិយាយថាការហ្វឹកហាត់ខួរក្បាលរបស់អ្នកដូចជាការលេងល្បែងអាថ៌កំបាំង, crossword, ហ្គេមបែបត្រូវប្រើខួរក្បាលគិត នឹងបង្កើនដល់ការចងចាំរបស់អ្នក៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial