ខាល វក ច រាល់​រឿង​លំបាក​ទាំង​ឡាយ​នឹង​រលាយ​បាត់ ហើយ​ជួប​តែ​សំណាង​ល្អ ចាប់​ពី​ឆ្នាំ​ក្រោយ​នេះ​ទៅ!!!

មិន​ដឹង​គួរ​និយាយ​អ្វី​ឲ្យ​សម​ទេ ព្រោះ​ឆ្នាំ​ទាំង ៣ ខាង​លើ​នេះ ពិត​ជា​នឹង​ប្រែ​ស្រឡះ​ខុស​ប្លែក​កាល​ពី​ឆ្នាំ ២០១៧ នេះ ដែល​ជួប​តែ​រឿង​ពិបាក​ចិត្ត ហើយ​នៅ​ឆ្នាំ​ក្រោយ​នេះ​វិញ ពួក​គេ​នឹង​ជួប​តែ​រឿង​ហេងៗ​នឹក​ស្មាន​មិន​ដល់។

សម្រាប់​អ្នក​ឆ្នាំ​ខាល៖ សំណាង​នឹង​ចាប់​ផ្ដើម​តោង​ជាប់​អ្នក​នៅ​ឆ្នាំ​ក្រោយ​នេះ ព្រោះ​វា​ជា​ការ​ផ្ដល់​ឲ្យ​នៃ​ទេវតា ជា​មួយ​នឹង​អំពើ​ល្អ​របស់​អ្នក​កាល​ពី​មុន។ មិន​តែ​ប៉ុណ្ណោះ អ្នក​គួរ​តែ​ឆ្លៀត​ឱកាស​ឲ្យ​បាន​ល្អ ដើម្បី​ស្ទូច​យក​លាភ​សំណាង​ទាំង​នោះ។

សម្រាប់​អ្នក​ឆ្នាំ​វក៖ អ្នក នឹង​គ្មាន​សំណាង​អាក្រក់​សូម្បី​តែ​បន្តិច​ឡើយ នៅ​ឆ្នាំ ២០១៨ ខាង​មុខ​នេះ ព្រោះ​រាល់​កិច្ចការងារ​ទាំង​ឡាយ​របស់​អ្នក គឺ​សុទ្ធ​តែ​ទទួល​បាន​លទ្ធផល​ល្អ និង​គួរ​ជាទី​គាប់​ចិត្ត​ទាំង​អស់។

សម្រាប់​អ្នក​ឆ្នាំ​ច៖ គ្រាន់​តែ​ចាប់​ផ្ដើម​ចូល​ថ្ងៃ​ថ្មី​ភ្លាម អ្នក​នឹង​ចាប់​ផ្ដើម​ជួប​នឹង​លាភ​សំណាង​ភ្លាម​តែ​ម្ដង ព្រោះ​នឹង​អាច​មាន​ឱកាស​ក្នុង​ការ​នាំ​យក​លុយ​ធំ​ចូល​ផ្ទះ។ លើស​ពី​នេះ​ទៅ​ទៀត អ្នក​ក៏​អាច​មាន​ឱកាស​ក្លាយ​ជា​សេដ្ឋី​ផង​ដែរ។

ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial