ក្រុម​ហ៊ុន HTC អាច​នឹង​បង្ហាញ​ស្មាត​ហ្វូន​តិច​ជាង​មុន​នៅ​ក្នុង​ឆ្នាំ 2018

ក្រុម​ហ៊ុន HTC មាន​ការ​លំបាក​ជាពិសេស​បន្ទាប់ពីការ​សហការ​ជា​មួយ​ក្រុម​ហ៊ុន​ Google ។ ទោះ​បីជា​យ៉ាងណា​ក៏ដោយ​ក្រុមហ៊ុន​តៃវ៉ាន់​នេះ​គ្រោងនឹង​ត្រលប់មក​វិញនៅ​ក្នុង​អាជីវកម្មស្មាត​ហ្វូន​ ប៉ុន្តែ​ប្រហែលជា​មិនកើត​ឡើង​ច្រើន​ក្នុង​ឆ្នាំ 2018 នោះទេ។​

យោង​តាម​ប្រភព​ឧស្សា​ហកម្ម HTC នឹង​ចាប់​ផ្តើម​ផលិត​ស្មាត​ហ្វូន​មួយចំនួន​នៅ​ឆ្នាំ 2018 ។ កិច្ច​ខិត​ខំប្រឹង​ប្រែង​ផ្នែក​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​របស់​ក្រុម​ហ៊ុន​នឹង​ផ្តោត​លើស្មាត​ហ្វូន​ Android ​​មួយចំនួន​ដែល​នឹង​ចេញនៅឆ្នាំក្រោយ។

ដើម្បី​បង្កើនវត្ត​មានរបស់ខ្លួននៅ​ក្នុងផ្នែក​ពាក់កណ្តាលជួរ​ក្រុមហ៊ុន HTC គ្រោង​នឹងចេញកំណែថ្មី​របស់​ក្រុមហ៊ុន HTC U11 + នៅខែមករាឆ្នាំ 2018 ដូច្នេះយើង​រំពឹង​ថា​នឹងមានការប្រកាស​ជាផ្លូវការនៅ CES (Consumer Electronics Show) នៅដើមខែ​ខាង​មុខ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial