មុខ​ងារមួយ​ចំនួន​​ និង​ថ្ងៃ​ចេញ​លក់​របស់​ Galaxy S9 និង S9+

បន្ទាប់​ពី​ការ​ចេញ​ធ្លាយ​រូប​រាង​ថ្មី​ៗ​របស់​ Galaxy S9 កន្លង​មក​ ឥឡូវ​នេះ​មាន​របាយការណ៍​​បង្ហាញ​ពី​មុខ​ងារ​មួយ​ចំនួន និង​ថ្ងៃ​ប្រកាស​ចេញ​លក់​។

បើ​យោង​តាម​គេហទំព័រ​បច្ចេកវិទ្យា​ក្រៅ​ស្រុក​មួយ​បាន​​អោយ​ដឹង​ថា ក្រុម​ហ៊ុន Samsung គ្រោង​នឹង​ធ្វើ​ការ​ប្រកាស​ចេញ​លក់​ Galaxy S9 និង S9+ នៅ​ដើម​ខែ​កុម្ភៈ ឆ្នាំ​2018 ខាង​មុខ​នេះ​ហើយ។

ក្នុង​នោះ​ផង​ដែរ​​ក៏​បាន​បង្ហាញ​នូវ​មុខ​ងារ​ពិសេស​របស់ Galaxy S9 ដោយ​បាន​បំពាក់​អេក្រង់​ប្រភេទ​ OLED ដែល​បំពាក់​បន្ទះ​ឈីប​ប្រភេទ octa-core អម​ជា​មួយ​នឹង​ RAM ទំហំ​ 4GB។ ចំពោះ​តម្លៃ​ត្រូវ​បាន​ដាក់​លក់​ក្នុង​តម្លៃ £689 (តម្លៃ​នៅ​បរទេស)៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial